សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 26, 2014

អង្គការ​លីកាដូនិង​​អង្គការ​លើក​លែង​ទោស​​អន្តរ​ជាតិថ្កោលទោស​វិបត្តិ​សិទ្ធិមនុស្ស​នៅកម្ពុជា​​​

ការប៉ះទង្គិចគ្នា​រវាង​ក្រុមសន្តិសុខសាលា​ខណ្ឌ​ដូនពេញ និង​ពលរដ្ឋនៅ
ទីលាន​ប្រ​ជា​ធិបតេយ្យ ​នៅ​ថ្ងៃ​ទី​២៦​ខែ​មករា (រូបថត តាត ឧត្តម)

អង្គការ​លីកាដូ និង​អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​ថ្ងៃ​អាទិត្យ​ទី​២៦ ខែ​មករានេះ ចេញ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​វិបត្តិ​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​។​
ពីរ​ថ្ងៃ​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​​ស្ដី​ពី​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤​ខាងមុខ ក្រុមអ្នកច្បាប់​ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស លីកាដូ និង​អង្គការ​លើកលែងទោស​អន្តរជាតិ អំពាវ​នាវ​​ឲ្យ​រដ្ឋ​ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ​ជួយ​ដោះ​ស្រាយ​​​​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​
នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម ដែល​ផ្ញើ​ទៅកាន់​ក្រុម​ការងារ​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស កាលពី​ខែ​មិថុនា ឆ្នាំ​​២០១៣ អង្គការ​លីកាដូ និង​អង្គការ​លើកលែងទោស​អន្តរជាតិ​ បាន​រំលេច​ឲ្យឃើញ​ពីភាព​យ៉ាប់យ៉ឺន​​របស់​ក្រុម​​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ និង​បាន​ផ្ដល់​អនុសាសន៍​ជា​បន្តបន្ទាប់​។
​ចាប់តាំងពី​ដើមឆ្នាំ​២០១៤​មក បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយ​រួម​បញ្ចូល​ទាំង​ការគំរាមកំហែង​ទៅលើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ​។ ការបង្ក្រាប​មួយ​បាន​ធ្វើឲ្យ​មនុស្ស​យ៉ាងតិច​បួន​នាក់​ស្លាប់​, បាត់​ខ្លួន​២​នាក់ រាប់សិប​នាក់​រងរបួស និង​មនុស្ស​២៣​នាក់​ផ្សេង​ទៀត​ត្រូវបាន​ចាប់​ឃុំឃាំង​។​

សេចក្ដីថ្លែងការណ៍​អំពាវនាវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​នូវ​មនុស្ស​ទាំង​២៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ដើម​​ខែ​មករា ឆ្នាំ​២០១៤​នេះ ហើយ​ថា ពួកគេ​ទាំង​២៣​នាក់ គួរតែ​ទទួល​បាន​នូវ​ការព្យាបាល​យ៉ាង​ឆាប់រហ័ស​ពី​គ្រូពេទ្យ​របស់​ពួកគេ​។
សេចក្ដីថ្លែងការណ៍​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការប្រើប្រាស់​កម្លាំង​សន្តិសុខ បង្ក្រាប​លើ​បាតុករ និង​ការប្រមូលផ្ដុំ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ឲ្យ​បញ្ចប់​នូវ​ការប្រើប្រាស់​អាវុធ​ធុន​ស្រាល ដើម្បី​គ្រប់គ្រង​មហាជន​ អំពាវនាវ​ឲ្យធ្វើ​ការស៊ើ​បអង្កេត​លើ​ការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ប្រឆាំង​នឹង​បាតុករ ការទទួលខុសត្រូវ​ក្នុង​ការរំលោភ​លើ​សិទ្ធិមនុស្ស និង​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ ព្រមទាំង​អំពាវនាវ​ឲ្យ​ដក​បម្រាម​លើ​ការប្រមូលផ្ដុំ​គ្នា ដែល​មិន​មាន​មូលដ្ឋាន​ច្បាប់ ឲ្យ​បញ្ឈប់​ការរំលោភ និង​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​។​
កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៣ កម្មករ​រោងចក្រ​បាន​ធ្វើ​បាតុកម្ម​ទា​ម​ទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ​ក្នុង​មួយខែ ស្របពេល​ជាមួយនឹង​ការធ្វើ​បាតុកម្ម​របស់​​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ ​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ធ្វើឲ្យ​អត្រា​នៃ​ការប្រមូលផ្ដុំ​គ្នា​កើនឡើង​ហួស​ពី​សព្វមួយដង​។​

No comments:

Post a Comment

yes