សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 26, 2014

លោកកឹមសុខា​៖គណបក្ស​ប្រជាជន​កម្ពុជាប្រើ​នយោបាយ​គំរាម​អ្នកគាំទ្រនិង​អាយុជីវិត​លោក​​

លោកស្រី មូរ សុខហួរ (ខាងឆ្វេង) លោក កឹម សុខា (ខាងស្តាំ) 
(រូបថត ឡាយ សាមាន)

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថ្កោលទោស​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​ប្រើប្រាស់​នយោបាយ​រំខាន និង​បំភិតបំភ័យ​អ្នកគាំទ្រ​គណ​បក្ស​​នេះ ជាពិសេស​ទង្វើ​គំរាមកំហែង​អាយុជីវិត​មេដឹកនាំ​បក្ស​នេះ​។​
​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ពី​វេទិកា​សំណេះសំណាល​បក្ស​នេះ ជាមួយ​អ្នកគាំទ្រ នៅ​ទីក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ត្រូវបាន​ប្រកាស​រំសាយ ខណៈ​​​ដែល​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ និង​កៀងគរ​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់ បញ្ជូន​​មក​ដាក់​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​កំពង់ចាម ដើម្បី​បង្កចលាចល និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​។​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ទង្វើ​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ចាក់​មេក្រូ​បំពង​សំឡេង ប្រឈម​គ្នា​នឹង​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រំខាន​ដល់​​វេទិកា​របស់លោក​។ លោក កឹម សុខា ក៏​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន មិន​ប្រកាន់​នូវ​អព្យាក្រឹត្យភាព ចំពោះ​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​មិន​បាន​រារាំង​សកម្មភាព​អនាធិបតេយ្យ​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្រែក​ច្រៀង​ឡូឡា​។​

​លោក កឹម សុខា ឲ្យដឹងទៀតថា ក្រោយ​ការប្រកាស​លុបចោល​វេទិកា​នៅ​ព្រឹក​នេះ រថយន្ត​របស់​កងទ័ព​នៅ​ខេត្ត​កំពង់ចាម បាន​បរ​យ៉ាង​លឿន ដេញ​ពី​ក្រោយ និង​មក​ពី​ខាងមុខ ប្រុង​នឹង​បុក​រថយន្ត​របស់ លោក ដែល​ករណី​នេះ លោក​សង្ស័យថា ជា​ការប៉ុនប៉ង​គំរាម​រូបលោក​ផ្ទាល់​។​
VOD មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​នៅឡើយ​ទេ​។​
​គួរបញ្ជាក់​ថា  កាល​ថ្ងៃទី​២១ ខែ​មករា​នេះ  គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​លុបចោល​ភ្លាមៗ​ផងដែរ ចំពោះ​គម្រោង​ជួប​សំណេះសំណាល​ជា​មួយ​​អ្នកគាំទ្រ​ខ្លួន នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ខណៈ​សមត្ថកិច្ច​រាប់រ​យ​នាក់ ត្រូវ​បាន​ត្រៀម​ដាក់​រារាំង​ការជួប​សំណេះសំណាល​នោះ​៕

No comments:

Post a Comment

yes