សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 27, 2014

លោកកឹមសុខាបន្ត​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ខេត្ត​ខេត្តកំពង់ធំ​នៅ​ព្រឹក​នេះ​​

លោក កឹម​ សុខា(ស្ដាំ) អនុប្រធានគណបក្សសង្គ្រោះជាតិ​ ក្នុងវេទិកាសម្ដែង
មតិ​នៅកំពង់ធំ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤​​(រូបភាពដោយ ញឹម សុខន)

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិលោក កឹម សុខា បន្ត​ចុះ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ធំ​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​ទៀត បើ​ទោះ​ជា​ថ្ងៃអាទិត្យ​ម្សិល​មិញ​លោក​បញ្ជាក់ថា មាន​ការប៉ុនប៉ង​សម្លាប់​ក៏ដោយ​។​​    ​
នៅ​ព្រឹក​នេះ​លោក កឹម សុខា ចុះ​ជួប​អ្នកគាំទ្រ​របស់​លោក​នៅ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយ​ ខេត្ត​កំពង់ធំ តាម​ការគ្រោងទុក​។
​នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​លោក កឹម សុខា បាន​ចុះ​ទៅ​ជួប​អ្នកគាំទ្រ​នៅ​ខេត្ត​កំពង់ចាម តែ​គម្រោង​នោះ​ត្រូវ​រំសាយ​វិញ​ដោយសារ​មាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ទៅ​រំខាន​។ លោក កឹម សុខា ក៏​បានឲ្យដឹងថា ក្រោយ​ពី​ការរំសាយ​នោះ មាន​សមត្ថកិច្ច​មួយ​ក្រុម​ ព្យាយាម​បើករថយន្ត​បើក​បុក​រថយន្ត​លោក ហើយ​ត្រៀម​កាំភ្លើង​បាញ់​សម្លាប់​ទៀតផង​។​

​តែ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ ខេង ទី​តូ ច្រាន​ចោល​ការចោទប្រកាន់​របស់លោក កឹម សុខា ហើយ​ថា កម្លាំង​សមត្ថកិច្ច​មាន​បំណង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​តែប៉ុណ្ណោះ៕

No comments:

Post a Comment

yes