សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 18, 2014

សភា​​អា​មេ​រិក​​អនុម័ត​​ច្បាប់​​ទាម​ទារ​​ឲ្យ​​សើ​រើ​​ឡើង​វិញ​​រឿង​​បឹង​កក់​


សហគមន៍​បឹងកក់ និង​ភាគី​ពាក់ព័ន្ធផ្សេងៗទៀត​ដែល​បានធ្វើ​ការតវ៉ា ដើម្បី​ស្វែងរក​យុត្តិធម៌​ពី​សំណាក់​ស្ថា​ប័​ន្ថ​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា​នោះ បានទទួល​នូវ​ជោគជ័យ​ដ៏​ធំ​មួយ ដោយសារតែ​សភា​ជាន់​ទាប​អាមេរិក​បានអនុម័ត​ច្បាប់​មួយ ដើម្បី​ឲ្យ​មានការ​សើរើ​ឡើងវិញ​ជុំវិញ ករណី​អ្នកភូមិ​បឹងកក់។ ច្បាប់​នោះ​ក៏បាន​ដាក់​សំពាធ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័នហិរញ្ញវត្ថុ​ជា​ជនជាតិ​អាមេរិក​ទាំងអស់ ជាពិសេស​ធនាគារពិភពលោក ត្រូវតែ​ធ្វើ​សកម្មភាព​ក្នុងករណី​បឹងកក់​នេះ​ផងដែរ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​អង្គការ​សមធម៌​កម្ពុជា កាលពី​ថ្ងៃ​ម្សិលមិញ​នេះ សភា​អាមេរិក​បាន​តម្រូវ​ឲ្យ នាយក​ប្រតិបត្តិ​ជនជាតិ​អាមេរិក ដែល​កាន់កាប់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា​ត្រូវ​ធានាថា ស្ថាប័ន​ទាំងនោះ​ត្រូវតែ​ផ្ដល់​សំណង និង​កែសម្រួល​ឡើងវិញ ចំពោះ​បុគ្គល ឬក៏​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស ដែល​បណ្ដាលមកពី​ការផ្ដល់​កម្ចី ឬ​ជំនួយ​របស់ខ្លួន​នោះ។

សភា​អាមេរិក​បានកំណត់​ឲ្យ​ប្រធាន​ធនាគារពិភពលោក ត្រូវធ្វើ​សកម្មភាព​ជាក់លាក់​មួយ ដើម្បី​រាយការណ៍​ជា​ទៀត​ទាត់ ចំពោះ​ដំណើរការ​ចាប់ផ្ដើម​ដែល​ធ្វើឡើង​ដោយ​ស្ថាប័ន​នេះ ដើម្បី​ផ្ដល់​ឲ្យ​នូវ​ការកែតម្រូវ​សមរម្យ​មួយ សម្រាប់​គ្រួសារ​អ្នក​បឹងកក់ ដែល​រង​ទុក្ខ​ដោយសារ​គម្រោង​គ្រប់គ្រង និង​រៀបចំ​ដែនដី ដូចដែល​មានកំណត់​នៅក្នុង​ការងារ​អធិការកិច្ច​របស់ ធនាគារ​ពិភព​លោ​ករួ​ច​មកហើយ​នោះ។

ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាង ១១ ខែ​រួចមក នៅក្នុង​ឆ្នាំ២០១១ អ្នកឃ្លាំមើល​ផ្ទៃក្នុង​បាន​រកឃើញថា ជំនួយ​របស់​ធនាគារ​ពិភពលោក​មាន​ភាពអយុត្តិធម៌​សម្រាប់​គម្រោង​ផ្ដល់​ប្លង់ដី ដល់​គ្រួសារ​អ្នក​បឹងកក់ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការផ្លាស់ប្ដូរ​ទីលំនៅ​ទៀតផង។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ២០០៧ មានគ្រួសារ​ជាង ៤ ០០០ គ្រួសារ​ដែល​រស់នៅ​ជុំវិញ​បឹងកក់ បាន​ប្រឈមមុខ​នឹង​ការបណ្ដេញ​ចេញពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​យក​តំបន់​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវបាន​គេ​ស្គាល់​ថា មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​មន្ត្រីជាន់ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល​ដើម្បី​យកទៅ​ធ្វើការ​អភិវឌ្ឍន៍ ៕

No comments:

Post a Comment

yes