សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 23, 2014

មន្ត្រី​របស់​លោកស្រី​យី​ង​ឡាក់​ព្យាយាម​បំភ្លឺករណី​ដាក់​ក្រុង​បាងកក​ក្នុង​គ្រា​មាន​អាសន្ន​

(រូបភាពពី បាងកកប៉ុស្ដិ៍)

ក្រសួងការបរទេស​ថៃ និយាយប្រាប់ អ្នកការទូត​បរទេស​ថា កាលដែល​រដ្ឋាភិបាល​សម្រេច​ដាក់​ក្រុង​បាងកក ស្ថិតនៅ​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន គឺជា​ដើម្បី​កាត់បន្ថយ​ភាព​ហិង្សា និង​ត្រូវ​ផ្ដល់​អំណាច​ទៅ​ស្ថាប័ន​សន្តិសុខ ឲ្យខិត​ខំ​រក្សា​សន្តិភាព និង​សុវត្ថិភាព​សាធារណៈ ហើយ​មិនឲ្យ​ប៉ះ​ទង្កិច​ជាមួយ​បាតុករ​ជាដាច់ខាត​។​
លោក Sihasak Phuangketkeow  និយាយថា កាលពី​ថ្ងៃ​ពុធ​ក្រសួង​បាន​អញ្ជើញ​អ្នកការទូត​ចំនួន៦៥​ប្រទេស និង​ទីភ្នាក់ងារ អន្តរជាតិ​ចំនួន៨ឲ្យមក​ស្ដាប់​ការពន្យល់​របស់​រដ្ឋាភិ​បាល ដែល​ប្រកាស​ដាក់​ក្រុង​បាងកក​ស្ថិតនៅ​ក្នុងស្ថានភាព គ្រា​មាន​អាសន្ន កាលពី​ថ្ងៃ​អង្គារ។​ លោក បាន​និយាយថា ​រដ្ឋាភិបាល​នឹង​បន្ត​អត់​ធ្មត់ ហើយ​ព្យាយាម​ដោះស្រាយ​អ្វី​ដែល​កំពុង​ប្រឈមមុខ​ជាមួយ​បាតុករ ហើយ​សន្យា​មិន​ដកហូត​សិទ្ធិ​នយោបាយ របស់​ប្រជាជន​ជាដាច់ខាត​។  

​ច្បាប់​គ្រា​មាន​អាសន្ន​នេះ​ត្រូវបាន​ប្រកាសថា មាន​រយៈពេល​៦០​ថ្ងៃ ដោយ​ចាប់ពី ថ្ងៃទី​២២ ខែ​មករា​នេះ តទៅ​។ បើទោះជា​យ៉ាងណា ក្រុម​ប្រឆាំង​មិន​បាន​អនុវត្ត​វិធានការ​សន្តិសុខ​នេះ​ទេ ហើយ​ចាត់ទុកថា​ ជាការ​​បំពាន​សិទិ្ធសេរីភាព ខណៈ​ពួកគេ​កំពុង​ទាមទារ​ដក​ហូត​លោកស្រី យី​ង​ឡាក់ ពី​តំណែង​៕

No comments:

Post a Comment

yes