សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 8, 2014

មុន​ចាប់​ខ្លួន​លោកវន់ពៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ម្នាក់​រិះ​គន់​រដ្ឋា​ភិបាល​មិន​​​ថ្នម​សម្តី​

លោក វន់ ពៅសកម្មជន​ការពារ​សិទ្ធិកម្មករ
លោក វន់ ពៅសកម្មជន​ការពារ​សិទ្ធិកម្មករ

ផ្តើម​ការងារ​សហជីព​តាំងពី​ឆ្នាំ១៩៩៨មក លោក វន់ ពៅ ត្រូវបាន​គេ​ស្គាល់​ថា​ជា​សកម្មជន សិទ្ធិមនុស្ស​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​មិន​ថ្ម​ម​សម្តី។ ជា​កូន​កសិករ កន្លងមក​សកម្មជន​សិទ្ធិមនុស្ស​រូបនេះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​ពេញ​ចិត្តនឹង​ការងារ​ដែល​បាន​ជួយ​ដល់​អ្នកក្រីក្រ។ លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី២ មករា​ ដោយ​កងទ័ព​ឆត្រយោង៩១១ ពីបទ​ប្រើ​អំពើហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ។ សកម្មជន​សិទ្ធិមនុស្ស ប្រជាពលរដ្ឋ​ដែល​ស្គាល់ លោក វន់ ពៅ កំពុង​ស្វែងរក​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​លោក​នៅក្រៅ​ឃុំ ពីព្រោះថា ការ​ចោទ​ប្រកាន់ រូបលោក​ពេលនេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​រូបគាត់៕

No comments:

Post a Comment

yes