សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 22, 2014

លោកសមរង្ស៊ីអំពាវ​​នាវ​ឲ្យ​រដ្ឋាភិបាល​​បញ្ចប់​​​​​និទណ្ឌ​​ភាព​ករណី​លោកជាវិជ្ជា​

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុ​ងពិធី​រំលឹក​
ខួប​១០​ឆ្នាំ​សពលោក​ជា វិជ្ជា (រូបថត តាត ឧត្តម)

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល ស្វែងរក​ចាប់​ឃាតករ​ពិត​ដែល​បាញ់​សម្លាប់​លោក ជា វិជ្ជា និង​ជនរងគ្រោះ​ផ្សេងទៀត យក​​​ទៅ​ផ្ទន្តា​ទោស និង​បញ្ចប់​​នូវ​​រាល់​និទណ្ឌភាព​នៅ​​កម្ពុជា​។​
នៅ​ម៉ោង​ជាង​៩​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​សម រង្ស៊ី ប្រធាន និង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​​​​លោក​ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​១០​ឆ្នាំ នៅ​ខាងលិច​វិមានឯករាជ្យ​ រាជធានីភ្នំពេញ​។​
​ក្នុង​ពិធី​នោះ លោក​សម រង្ស៊ី មានប្រសាសន៍ថា លោក​ជា វិជ្ជា គឺជា​វិរ​កម្មករ​មួយ​រូប ដែល​ហ៊ាន​បូជា​ជីវិត ដើម្បី​បុព្វហេតុ​កម្មករ ដោយលោក​បាន​ចេញ​មុខ​​ការ​ពារ​ប្រយោជន៍កម្មករ និង​ទាមទារ​​​​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​សម​រម្យ ប៉ុន្តែ​ត្រូវបាន​ឃាតករ​បាញ់​​​​សម្លាប់​ដោយ​អយុត្តិធម៌​។ លោក​បាន​អំពាវ​នាវ​​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ស្វែងរក​ឃាតករ​ពិត​យកមក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​កុំឲ្យ​មាន​និទណ្ឌ​ភាព​​នៅ​​កម្ពុជា​។ លោក​សម រង្ស៊ី ក៏​បាន​អំពាវ​នាវ​ដល់​រាជរដ្ឋាភិបាល បញ្ឈប់​នូវ​ការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ បង្ក្រាប​ទៅ​លើ​កម្មករ​ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ ដើម្បី​ការរស់នៅ​សមរម្យ​ផងដែរ​។​

តែ​ទោះ​ជា​យ៉ាង​ណា លោក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​មានប្រសាសន៍ថា សំណុំរឿង​ឃាតកម្ម​សព​លោក ជា វិជ្ជា សមត្ថកិច្ច​នៅ​តែ​បន្ត​ស៊ើបអង្កេត និង​មិន​ទាន់​បិទ​សំណុំរឿង​នេះ​នៅឡើយ​ទេ​។
លោក ជា វិជ្ជា អតីត​​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ខ្មាន់កាំភ្លើង មិន​ស្គាល់​មុខ បាញ់​ចំនួន​បី​គ្រាប់ បណ្តាលឲ្យ​ដាច់​ខ្យល់​​​​ស្លាប់​​​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ខណៈពេលដែល​លោក​កំពុងឤ​ន​សារព័ត៌មាន នៅ​មុខ​តូប​លក់​កាសែត​មួយ ជាប់​នឹង​របង​វត្ត​លង្កា ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០០៤​។ លោក ជា មុនី ដែលជា​ប្អូនប្រុស​របស់​លោក ជា វិជ្ជា ឲ្យដឹងថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ឃាតករ​ពិត ដែល​បាញ់​សម្លាប់​បងប្រុស​របស់លោក យក​ទៅ​ផ្តន្ទាទោស​នៅឡើយ​ទេ​។ កន្លងមក សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស ២​នាក់ គឺ​លោក សុខ សំអឿន និង​លោក ប៊​ន សំណាង បញ្ចូនទៅ​កាន់​តុលាការ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះ​លែង​​​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល​​ជាតិ​-​អន្តរជាតិ និង​គ្រួសារ​ជនរងគ្រោះ បានចាត់ទុក​បុរស​ទាំង​ពីរ​នាក់​នេះ​ថា​ជា​ឃាតក​សិប្បនិម្មិត​៕

No comments:

Post a Comment

yes