សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 22, 2014

HRW៖ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​នៅ​កម្ពុជា​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​មក​ទល់​ថ្ងៃ​នេះ

ប្រែដ អាដាម ៣០៥
លោក ប្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​តំបន់​អាស៊ី 
នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch)

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ មករា បាន​សរសេរ​ថា ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​នៅ​កម្ពុជា ជំរុញ​ឱ្យ​មាន​ការ​តវ៉ា ហើយ​ការ​បង្ក្រាប​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ការ​រឹប​អូស​យក​ដីធ្លី​នៅ​តែ​បន្ត។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​លោក ប្រ៊ែដ អាដាម (Brad Adams) ត្រូវ​បាន​ស្រង់​សម្ដី​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា ពលរដ្ឋ​កម្ពុជា បាន​បង្ហាញ​ឆន្ទៈ​កាន់​តែ​ខ្លាំង​ឡើងៗ ក្នុង​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​គេ ប្រឈម​នឹង​បក្ស​កាន់​អំណាច​គ្មាន​ឆន្ទៈ​គោរព៖ «ប្រទេស​ផ្ដល់​ជំនួយ​អន្តរជាតិ​ភាគ​ច្រើន​បំផុត​ដែល​ជា​អ្នក​ផ្ដល់​លុយ​ដល់​រដ្ឋាភិបាល​ជា​ច្រើន នៅ​តែ​ជាប់​គាំង​មើល​មិន​ឃើញ​អំពើ​អាក្រក់ ដែល​ភ្លេច​គិត​ពី​អសមត្ថភាព​ជា​សាធារណៈ​របស់​កម្ពុជា ជាប់​គាំង​ដោយ​ការ​គ្រប់គ្រង​មិន​ល្អ អំពើ​ពុក​រលួយ និង​ការ​គាប​សង្កត់»។

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ បាន​ធ្វើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​យូរ មក​កាន់​អំណាច​បន្ត​ទៀត។ ការ​ចោទ​ប្រកាន់​ដែល​អាច​ឱ្យ​ជឿ​បាន​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ចេះ​តែ​បន្ត ហើយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​បាន​ស៊ើប​អង្កេត បាន​ធ្វើ​ឱ្យ​មេ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដឹក​នាំ​មហា​បាតុកម្ម​ជា​ញឹកញាប់។ កង​កម្លាំង​សន្តិសុខ បាន​ប្រើ​កម្លាំង​ហួសហេតុ​បង្ក្រាប​ការ​តវ៉ា និង​ភាព​ចលាចល​ទាំង​នេះ។

No comments:

Post a Comment

yes