សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 26, 2014

លោកកឹមសុខាប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រង​នូវ​ការគំរាម​កំ​ហែង​​

លោក កឹម សុខា ក្នុងសន្និសីទសារព័ត៌មានកន្លងមក (រូបថត តាំង វីដា)

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បានឲ្យដឹងថា លោក​ កឹម សុខា ប្រធាន​ស្ដីទី​គណ​បក្សប្រឆាំង​ធំ​នេះ កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយ​សារ​​តែ​ឡាន​របស់​កងកម្លាំង​ប្រដាប់អាវុធ តាម​ពីក្រោយ​ឡាន​របស់​លោក​ជាប់​ជានិច្ច ក្នុង​រូបភាព​បំភិតបំភ័យ​។​
​លោក ​ញ៉ែម បុ​ញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់VOD ឲ្យដឹងនៅ​ម៉ោ​១២ និង​៣០​នាទី​នេះ​ថា ​តាម​ព័ត៌មាន​ដែល​គាត់​ទទួល គឺ​មាន​រថយន្ត​របស់​កង​ទ័ព​នៅ​ខេត្ត​កំពង់ចាម​នោះ បាន​បរ​យ៉ាង​លឿន ដេញ​ពីក្រោយ​រថយន្ត​របស់​ លោក​ កឹម សុខា ដែល​លោក​សង្ស័យថា មានការ​ប៉ុនប៉ង​ក្នុង​រូបភាព​អាក្រក់​ណាមួយ ​ទៅលើ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ដែល​អាច​ធ្វើឲ្យមាន​បញ្ហា​គ្រោះថ្នាក់ ប្រសិនបើ​មិន​មាន​វិធានការ​ទប់ស្កាត់​ជា​មុន​នោះ​។​
​លោក ​ញ៉ែម បុញ្ញ​ឫទ្ធិ ក៏​បាន​ទទូច​សុំឲ្យ​អង្គការ​សិទ្ធិមនុស្ស​អង្គការស​ហ​ប្រជាជាតិ បណ្ដា​ទូត​នានា​ដែល​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ​ក្នុង​ស្រុក​ ជួយទៅ​រំដោះ​ លោក​ កឹម សុខា ដែល​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​ខណៈ​លោក​ចេញដំណើរ​ពី​ខេត្ត​កំពង់ចាម មករាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សន្និ​សីទ​កាសែត​នៅ​ម៉ោង​៤ រសៀល​នេះ​។​

​សូមជម្រាបថា លោក កឹម សុខា បាន​ដឹកនាំ​តំណាងរាស្ត្រ​របស់​លោក​មួ​យ​ចំនួន​ ទៅ​ធ្វើ​វេទិកា​នៅ​ខេត្ត​កំពង់ចាម ដើម្បី​ថ្លែង​សារ​នយោបាយ​អំពី​ការ​វិវត្តន៍​​នយោបាយ​ចុងក្រោយ នៅ​ដំណាក់កាល​នេះ ប៉ុន្តែ ​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បម្រុង​ធ្វើ​ឡើង​ដោយ​មាន​អ្នកគាំទ្រ​គណបក្ស​ជា​ច្រើន​​​ពាន់​នាក់​ចូលរួម មិនអាច​ប្រព្រឹត្តទៅ​តាម​ការគ្រោងទុក ដោយសារ​តែ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន ដែល​មាន​ដង​ទង់ជាតិ ដែល​មើល​ទៅ​ដូច​ជា​ដំបង​​រាប់រយ​នាក់ ត្រៀម​អុកឡុក ដើម្បី​បង្ក​ភាពភ័យខ្លាច​។​ ​ហើយ​ខណៈ​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ នៅ​ខេត្ត​កំពង់ចាម​ជាមួយ​លោក​កឹម សុខា គឺ​លោក​កំពុងស្ថិត​នៅ​ឯ​ប្រទេស​ស្វីស ដើម្បី​ចូលរួម​ស្ដាប់​របាយការណ៍​សិទ្ធិមនុស្ស​អង្គ​ការ​សហប្រជាជាតិ ដែល​និយាយ​អំពី​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​មាន​ព័ត៌មាន​ថា លោក​នឹង​ថ្លែង​ពី​បរិបទ​នយោបាយ​នៅ​កម្ពុជា នៅ​ដំណាក់កាល​ចុង​ក្រោយ​​នេះ​។​

No comments:

Post a Comment

yes