សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 26, 2014

CNRPធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ការរំខាន​វេទិកា​បក្ស​ខេត្ត​កំពង់ចាមនៅ​ម៉ោង​៤​រសៀល​នេះ​​


គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ម៉ោង​៤​នេះ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធ​នឹង​ការរំ​ខាន​​វេទិកាសា ធារណៈ​ របស់​គណបក្ស​នេះ នៅ​ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព​ប្រធានស្តីទី លោក កឹម សុខា​។​
​សន្និសីទ​សារព័ត៌មាន​នេះ ត្រូវបាន​ប្រកាស​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​វេទិកា​សំណេះសំណាល​ជាមួយ អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ត្រូវបាន​ប្រកាស​រំសាយ ខណៈ​ដែល​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កង កម្លាំងប្រដាប់អាវុធ និង​កៀងគរ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​កំពង់ចាម ដើម្បី​​បង្កចលាចល និង​បំភិត បំភ័យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​ចង់​ចូលរួម​វេទិកា​សំណេះសំណាល​ក្រោម​អធិបតីភាព លោក កឹម សុខា​។​
​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​មាន​ការរំខាន​ទៅ​លើ​វេទិកា​សំណេះសំណាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ កាល​ថ្ងៃទី​២១ ខែ​មករា​នេះ  គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​លុប​ចោល​​ភ្លាមៗ​ផងដែរ ចំពោះ​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ ស្ថិតនៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ខណៈ​សមត្ថកិច្ច​រាប់រ​យ​នាក់ ត្រៀម​ដាក់​រារាំង ការជួប​សំណេះសំណាល​នោះ​។​

​ក្រោយ​ការប្រកាស​លុបចោល​វេទិកា​នៅ​ព្រឹក​នេះ លោក ញ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យ​ដឹង​តាម​ព័ត៌មា​ន​ដែល​លោក​ទទួល គឺ​មាន​រថយន្ត​របស់​កងទ័ព​នៅ​ខេត្ត​កំពង់ចាម​នោះ បាន​បរ​យ៉ាង​លឿន ដេញ​ពីក្រោយ​រថយន្ត​របស់ លោក កឹម សុខា ដែល​លោក​សង្ស័យថា មានការ​ប៉ុនប៉ង​ក្នុង​រូបភាព​អាក្រក់​ណាមួយ ទៅលើ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ដែល​អាច​ធ្វើឲ្យមាន​បញ្ហា​គ្រោះថ្នាក់ ប្រសិនបើ​មិន​មាន​វិធានការ​ទប់ស្កាត់​ជា​មុន​នោះ​៕

No comments:

Post a Comment

yes