សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 20, 2014

តំណាង​កម្មករ​នៅ​រោងចក្រCanteranរង​ការ​គំរាម​បាញ់សម្លាប់​ដោយសារ​ការ​ធ្វើ​កូដកម្ម​ ​​

តំណាង​កម្មករ និង ជា​ប្រធាន​ផ្នែក​ដេរ​នៃ​រោងចក្រ Canteran នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​ អះអាងថា រួប​គាត់ និង​កម្មករ​ផ្សេង​ទៀត​ រង​ការ​គំរាម​បាញ់​​សម្លាប់​ពី​សមត្ថកិច្ច នៅពេល​ដែល​ពួកគាត់​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ផ្តល់ប្រាក់​ឈ្នូល​ពាក់កណ្តាល​ពេល​ធ្វើ​បាតុកម្ម​កន្លងមក។​
​តំណាង​កម្មករ និង​ជា​ប្រធាន​ផ្នែក​ដេរ អ្នកស្រី យិន សុ​ផា  ប្រាប់ VOD ថា កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែមករា​ កម្មករ​ប្រមាណ​១០០​នាក់​បាន​តវ៉ា​នៅ​មុខ​រោង​ចក្រ ដើម្បី​ឲ្យ​ថៅកែ​ ធ្វើសម្បទានប្រាក់​៥០​ភាគរយ ខណៈ​ពេល​ដែលកម្មករមិន​បាន​បំពេញការងារ ប៉ុន្តែ​សមត្ថកិច្ច ៥​ឡាន ប្រមាណ​១០០​នាក់ ប្រដាប់​ដោយ​អាវុធ​ បាន​គំរាម​បាញ់សម្លាប់ ​ប្រសិនបើ​ពួកគាត់​នៅតែ​តវ៉ា​មុខ​រោងចក្រ ។ អ្នកស្រី បន្តថា ដោយសារ​កម្មករ​ភ័យខ្លាច ពួកគេ​ក៍បាន​ត្រឡប់ទៅផ្ទះ​វិញ​​បណ្តោះអាសន្ន​សិន  ប៉ុន្តែ​គាត់​នឹង​ត្រឡប់​មក​តវ៉ា​វិញ​រហូត​មាន​ដំណោះស្រាយ​។ អ្នកស្រី ក៍​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ និង​តំណាង​សហជីព​ទាំង​អស់​ជួយ​​អន្តរាគមន៍​ជូន​ពួកគាត់​ផងដែរ​។​
​ប្រធាន​សម្ព័ន្ធសហជីព​ចលនា​កម្មក​រ  លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ការគំរាមកំហែង​បាញ់​សម្លាប់​នេះ ជា​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ​។ លោក​ថា យោធា ឬ​សមត្ថកិច្ច មាន​តូ​នាទីក្នុង​ការការពារ​សន្តិ​សុខ សុវត្ថិភាព​ប្រជាពលរដ្ឋ និង​ការពារ​ទឹកដី មិនមែន​មក​គំរាមកំហែង​ប្រជា​ពលរដ្ឋនោះ​ទេ ។ លោក ក៍​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ជាបន្ទាន់​ក្នុង​ការបង្ក្រាប​កម្មក​រ ដោយ​កម្លាំង​សមត្ថកិច្ច​នេះ គួរតែ​រក​ដំណោះស្រាយ​ដោយ​​សន្តិវិធី ដើម្បី​ជៀសវាង​បញ្ហា ​ចេះតែ​រាលដាល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។​

​ការបាញ់​បង្ក្រាប​ពី​យោធា លើក​ម្មករ​កាលពី​ថ្ងៃ​ទី​២ និង ទី​៣ បាន​បណ្តាលឲ្យ​កម្មករ​យ៉ាងហោចណាស់​៥​នាក់​ស្លាប់ និង ប្រមាណ​៤០​នាក់​រងរបួស​។
នៅ​ថ្ងៃ​ទី​១៩ ខែមករា​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ក៏​បាន​សម្តែងការ​ព្រួយបារម្ភ ចំពោះ​ការប្រើ​កម្លាំងយោធា​ហួសហេតុ​ បង្ក្រាប​លើ​កម្មករ​ដែល​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​នោះ ហើយ​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ មាន​រដ្ឋាភិបាល ក្រុមហ៊ុន​បញ្ជា​ទិញ រោងចក្រ និងសហជីព ​ចរចា​រក​ដំណោះស្រាយ​បន្ទាន់ ហើ​យ​​រក​វិធានការ​ទប់​ស្កាត់​ហិង្សា​របៀប​នេះ ​កុំឲ្យ​កើតមាន​ជា​ថ្មី​ទៀត​៕

No comments:

Post a Comment

yes