សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 3, 2014

លោកម៉ម​សូណង់ដូគ្រោង​ដាក់​លិខិត​ទៅ​ក្រសួង​ព័ត៌មានសុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុនៅ​សប្តាហ៍​ក្រោយ​​

លោក ម៉ម សូណង់ដូ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ
 (រូបភាពដោយ ណាត សុភាព)

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​លោក ​ម៉ម សូណង់ដូ ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​គ្រោង​ដាក់​លិខិត​ជាថ្មីទៀត ទៅ​ក្រសួង​ព័ត៌មាន​នៅ​សប្តាហ៍​ក្រោយ ដើម្បី​សុំ​ជជែក​ពី​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ ឡើងវិញ និង​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​
​លោក ម៉ម សូណង់ដូ ថ្លែងប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​ថា មូលហេតុ​ដែល​នាំឲ្យ​លោក​គ្រោង​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​សុំ​ជួប លោក ខៀវ កាញារីទ្ធ នៅ​សប្តាហ៍​ក្រោយ ដោយសារតែ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ធ្លាប់​មានប្រសាសន៍ថា វិទ្យុ​សំបុក​ឃ្មុំ នៅ​ជំពាក់​ថ្លៃ​សេវា​សោតទស្សន៍  ជា​វិទ្យុ​នយោបាយ ហើយ​ក្រសួង​បាន​ផ្តល់​កម្លាំង​ផ្សាយ​វិទ្យុ​សំ​បុក​ឃ្មុំ ១០​គីឡូវ៉ាត់ (KW) ជាដើម​។
​ទាក់ទង​និង​ករណី​នេះ  លោក ម៉ម សូណង់ដូ បាន​បដិសេធ ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដែលថា លោក​ជំពាក់​លុយ និង​ជា​វិទ្យុ​នយោបាយ​។ លោក​បញ្ជាក់ថា បើ​ការជួបពិភាក្សា​នៅតែ​មិនមាន​ដំណោះស្រាយ លោក​និង​សរសេរ​លិខិត​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​ហ្វ្រេ​កង់​ទូរទស្សន៍ ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​នៅតាម​ខេត្ត ឲ្យបាន​ដូច​បំណង​របស់​ពលរដ្ឋ​ដែល​ចង់បាន​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មករា កន្លងទៅនេះ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បាន​ដឹកនាំ​ពលរដ្ឋ​ប្រមាណ​៣០០០​នាក់​ហែ​ក្បួន ចេញ​ពី​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិប​តេ​យ្យ ទៅ​កាន់​ក្រសួង​ព័ត៌មាន ក្នុង​គោលបំណង​ទាមទារ​បង្កើត​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត ប៉ុន្តែ កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា​៥០០​នាក់ បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង បាញ់​ទៅលើ​ក្រុមបាតុករ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​ព័ត៌មាន ធ្វើឲ្យ​ពលរដ្ឋ​ចំនួន​៧​នាក់ ដែល​រងរបួស​ធ្ងន់ និង​ស្រាល​៕

No comments:

Post a Comment

yes