សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 3, 2014

យុវជន​ម្នាក់​ចេញមុខប្តឹង​លោក​នាយករដ្ឋមន្ត្រីហ៊ុនសែន​​

លោក នាង សុឃុន យុវជនដែលដាក់ពាក្យបន្តឹងប្តឹងលោកនាយករដ្ឋមន្ត្រី​ 
ហ៊ុន សែន ពីរឿងកាត់ទឹកដីឲ្យវៀតណាម (រូបភាពដោយ តាំង វីដា)

យុវជន​ម្នាក់​មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ដាក់​ពាក្យបណ្តឹង​ទៅ​ព្រះ​រាជ្ញាអម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ពី​បទ​កាត់​ទឹកដី​កោះត្រល់ និង កោះ​ក្រចកសេះ ទៅ​ឲ្យ​វៀតណាម ដោយ​ខុសច្បាប់​។
​ពាក្យបណ្តឹង​ទៅ​តុលាការ បាន​ចោទ​លោក ហ៊ុន សែន អាយុ ៦៣ ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីតាំង​បច្ចុប្បន្ន ផ្ទះ​ម្តុំ​វិមានឯករាជ្យ ផ្លូវ​សុរា​ម្រឹត​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ថា​បាន​កាត់​ទឹកដី​កោះត្រល់ និង​កោះ​ក្រចកសេះ​ទាំងស្រុង​ទៅ​ឲ្យ​យួន​ដោយ​ខុសច្បាប់​ដែល​ធ្វើឲ្យ​បាត់បង់ អធិប​តេយ្យ​ភាព​របស់​ខ្មែរ​ជាច្រើន​ហើយ នេះ​គឺ​ជា​ទង្វើ​ខុសច្បាប់​។
លោក​នាង សុ​ឃុន អាយុ​២៥​ឆ្នាំ ជា​ម្ចាស់​បណ្តឹង​នេះ ថ្លែងថា ប្រសិន​បើ​តុលាការ​មិន​មាន​ចំណាត់ការ​ទេនោះ លោក​នឹង​ដឹកនាំ​ក្រុម​យុវជន និង​បញ្ញវ័ន្ត​ផ្សេងទៀត ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខែមិនា ខាងមុខនេះ​ «​ចំពោះ​ពាក្យបន្តឹង ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ផង​ដែរ ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏ដូចជា​តុលាការ មិន​មាន​ចំណាត់ការ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មិន​ហ៊ាន​មក​តតាំង ទល់មុខ​ខ្ញុំ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ឬ​តុលាការ​ទេ ខ្ញុំ​នឹង​ដឹក​នា​យុវជន ក៏ដូចជា​បញ្ញា​វន​ខ្មែរ​ជា​ច្រើន ដូចជា​ក្នុង​ក្រុម​របស់​ខ្ញុំ ក៏​ដូចជា​ក្រុម​នានា ដើម្បី​ធ្វើ​បាតុកម្ម​មួយ​ប្រឆាំង​នឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏ដូចជា​ប្រឆាំងនឹង​តុលាការ​របស់​ខ្មែរ​នោះ​»​។​
​លោក នាង សុ​ឃុន អះអាងថា ពាក្យបណ្តឹង​នេះ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ឯកសារ​មួយចំនួន​ដូចជា មាត្រា​២ មាត្រា ៥៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ១ និង មាត្រា ៤ នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស និង​មាត្រា ៤៤០ ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។​

​ពាក្យបណ្តឹង​របស់​យុវជន នាង សុ​ឃុន ត្រូវបាន​មន្ត្រី​ផ្នែក​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​មក​ទទួល នៅវេលា​ម៉ោង​៩​ព្រឹក​។ អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ លោក ទិ​ត សុធា មានប្រសាសន៍ថា ការប្តឹង​នេះ គ្រាន់​ជា​ការ​ក៏​សាង​ប្រជាប្រិយភាព​មួយ របស់​យុវជន​រូបនោះ និង​គ្មាន​ភស្តុតាង​ច្បាស់លាស់​។ លោក បន្តថា ការដាក់​ពាក្យបណ្តឹង​នេះ ក៏​បង្ហាញ​ថា​កម្ពុជា​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ​​ផងដែរ​ «​សូម្បី​តែ​ប្រវត្តិសាស្ត្រ ក៏​បុគ្គល​នោះ​មិន​ដឹង​ផង ហើយ​មាន​សិទ្ធិ​ប្តឹង​ដល់​នាយករដ្ឋមន្ត្រី​។ ខ្ញុំ​យល់​ថា បណ្តា​ប្រទេស​ដែល​អួតខ្លួន​ជា អ្នក​ធ្លាប់​រិះគន់ វាយប្រហារ​រដ្ឋាភិបាល​អំពី​ការគោរព​សិទ្ធិមនុស្ស គួរតែ​បើក​ភ្នែក​មើល​ទៅ អំពី​ការបើកចំហ​ដល់​ទូលាយ នៃ​សិទ្ធិ​សេរីភាព​នេះ សូម្បី​យុវជន​ម្នាក់​ក៏​មាន​ដាក់​ពាក្យបន្តឹង​ប្តឹង សម្តេចនាយក​រដ្ឋមន្ត្រី និង​ការចោទប្រកាន់​ផ្សេងៗ​ដែរ​»​។
​កាល​ពី​ថ្ង​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៣ លោក​នាង សុ​ឃុន បាន​ប្តឹង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ​និង​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង​ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​រាជការ​សាធារណៈ​ករណី​ប៉ះទង្គិច​នៅ​ស្ពាន​ស្ទឹងមានជ័យ​។ ប៉ុន្តែ​មក​ដល់ពេលនេះ​តុលាការ​មិន​ទាន់​ចាត់ការ​ទេ​៕

No comments:

Post a Comment

yes