សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 16, 2014

ពលរដ្ឋ​បឹងកក់​និង​ព្រះសង្ឃ​ឯករាជ្យ​គ្រោង​រៀប​ចំ​វេទិកា​ពិភាក្សា​នៅ​ថ្ងៃ​១៧​កុម្ភៈ

តំណាង​អ្នក​បឹងកក់ លោកស្រី ទេព វន្នី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ក្បែរ​ការិយាល័យ​សហភាព​អឺរ៉ុប (EU) នា​វិមានឯករាជ្យ កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១២

RFA

ពលរដ្ឋ​សហគមន៍​បឹងកក់ និង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម គ្រោង​រៀប​ចំ​វេទិកា​ពិភាក្សា​មួយ ស្ដីពី «តួនាទី​ព្រះសង្ឃ បញ្ញវន្ត និង​សកម្មភាព​នយោបាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ខាង​មុខ។ ចំណែក​អាជ្ញាធរ ហាក់​នៅ​មិន​ទាន់​បើក​ទូលាយ​ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​សម្ដែង​មតិ​លើ​បញ្ហា​អ្វី​មួយ​នោះ​ឡើយ។
អាជ្ញាធរ​សង្កាត់​ស្រះចក និង​អ្នក​បឹងកក់ នៅ​តែ​បញ្ជូន​លិខិត​ជូន​ដំណឹង​ទៅ​វិញ​ទៅ​មក ជុំវិញ​គម្រោង​សុំ​រៀប​ចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល ជូន​ដល់​អ្នក​ស្លាប់​ក្នុង​បុព្វហេតុ​ស្វែង​រក​យុត្តិធម៌ និង​ដើម្បី​ផល​ប្រយោជន៍​ជាតិ​មាតុភូមិ និង​វេទិកា​ជួប​ជុំ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ។
តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ចៅ​សង្កាត់​ស្រះចក លោក ឆាយ ធីរិទ្ធ បាន​បញ្ជូន​លិខិត​មួយ​មក​អ្នក​បឹងកក់ ដោយ​បាន​បដិសេធ​ចំពោះ​សេចក្តី​ជូន​ដំណឹង​របស់​សហគមន៍ និង​បញ្ជាក់​ថា លោក​មិន​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច ហើយ​ជំរុញ​អោយ​សហគមន៍​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ខ្លួន​ឯង​ផ្ទាល់។

ចំណែក​តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី បាន​បញ្ជូន​លិខិត​នោះ​ត្រឡប់​ទៅ​វិញ​ភ្លាមៗ ដោយ​សុំ​លោក​ចៅ​សង្កាត់​ធ្វើ​ការ​តាម​តួនាទី ដោយ​បញ្ជូន​លិខិត​នោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន បើ​សិន​ពុំ​មាន​សិទ្ធិ​សម្រេច​នោះ​ទេ៖ «ពួក​ខ្ញុំ​ជូន​ដំណឹង​ទៅ​លើក​ណា ក៏​គាត់​និយាយ​ថា អត់​មាន​សិទ្ធិ​សម្រេច​ទេ គាត់​នៅ​តែ​និយាយ​អ៊ីចឹង បញ្ជូន​ទៅ​សាលា​ក្រុង ប៉ុន្តែ​ពួក​ខ្ញុំ​អត់​ដឹង​ទេ។ ពួក​ខ្ញុំ​ដឹង​តែ​តួនាទី​បញ្ជូន​ទៅ​គាត់​ហើយ ហី​បើ​គាត់​ធ្វើ​ជា​ចៅ​សង្កាត់ គាត់​គ្មាន​សិទ្ធិ​សម្រេច គ្មាន​សិទ្ធិ​ទទួល​ដឹង​ឮ​ការ​ជូន​ដំណឹង​របស់​ប្រជាពលរដ្ឋ​ទេ មិន​បាច់​ឲ្យ​គាត់​ធ្វើ​ការ​ធ្វើ​អី​ទៀត​ទេ មិន​ដឹង​ធ្វើ​ការ​រក​អី​ទៀត​ទេ»
ទាក់ទង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា តាម​គម្រោង​របស់​អ្នក​បឹងកក់ នោះ ម្ចាស់​សំណើ​គួរ​តែ​ស្នើ​មក​សាលា​រាជធានី​ផ្ទាល់៖ «ការ​សម្ដែង​មតិ ឬ​ក៏​ការ​រៀប​ចំ​ណា​ណី ដែល​គាត់​ត្រូវ​ធ្វើ​នៅ​ទី​សាធារណៈ គាត់​ត្រូវ​សុំ​មក ឬ​ជូន​ដំណឹង​មក​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​វិភាគ ត្រួត​ពិនិត្យ​មើល​វាយ​តម្លៃ​ថា ការ​ស្នើសុំ​របស់​គាត់​នោះ តើ​អាជ្ញាធរ​រាជធានី តើ​អាច​អនុញ្ញាត​ជូន​ឬ​ក៏​អត់?»
យ៉ាង​ណា​ក្តី តំណាង​អ្នក​បឹងកក់ អះអាង​ថា គម្រោង​ធ្វើ​បុណ្យ និង​ពិធី​ជួប​ជុំ​ពិភាក្សា​គ្នា​នោះ នឹង​ប្រព្រឹត្តិ​ទៅ​តាម​ការ​គ្រោង​ទុក ពីព្រោះ​ពលរដ្ឋ​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​តាម​ច្បាប់​ត្រឹមត្រូវ​រួច​រាល់​ហើយ៖ «ខ្ញុំ​ថា​គ្មាន​រឿង​អី​ទៅ​ប៉ះពាល់​សាលា​ក្រុង មាន​រឿង​អី ត្រូវ​មិន​អនុញ្ញាត​ផង ព្រោះ​នេះ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​រឿង​ថា ឧទ្ទិស​កុសល​បង្សុកូល​ជូន​ដល់​បុព្វការី​ដែល​ស្លាប់​ទៅ​នោះ សុទ្ធ​តែ​អ្នក​ស្នេហា​ជាតិ ស្រឡាញ់​យុត្តិធម៌ យើង​ទាំងអស់​គ្នា​គិត​ថា ទាំង​អាជ្ញាធរ​រាជធានី ទាំង​រដ្ឋាភិបាល​ហ្នឹង គាត់​អត់​មាន​អី​ត្រូវ​មក​ជំទាស់​មក​ប្រឆាំង​អី​ទេ»
កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កន្លង​ទៅ តំណាង​សហគមន៍​បឹងកក់ បាន​ដាក់​លិខិត​មួយ​ទៅ​សាលា​សង្កាត់​ស្រះចក ស្នើសុំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល និង​វេទិកា​ពិភាក្សា​ស្ដីពី​តួនាទី​ព្រះសង្ឃ បញ្ញវន្ត និង​សកម្មភាព​នយោបាយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ខាង​មុខ​នេះ នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៥​ល្ងាច៕

No comments:

Post a Comment

yes