សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 19, 2014

វៀតណាម​ប្រតិកម្ម​ការ​សម្លាប់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ថា​រើសអើង​ពូជ​សាសន៍

ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា

មន្ត្រី​ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​កម្ពុជា បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ព្រួត​គ្នា​វាយ​សម្លាប់​ពលរដ្ឋ​ជនជាតិ​វៀតណាម ម្នាក់ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៥ កុម្ភៈ និង​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ ព្រម​ទាំង​ស្នើ​ឲ្យ​មាន​វិធាន​ការ​ជាក់ស្តែង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។
អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Vang Thong) នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ បាន​ថ្លែង​ថ្កោលទោស​ចំពោះ​អ្នក​ដែល​លោក​ហៅ​ថា បាន​ញុះញង់ និង​អ្នក​ដែល​ចូល​រួម​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​ដែល​បាន​បណ្ដាល​ឲ្យ​ជនជាតិ​វៀតណាម ម្នាក់​ដែល​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឈ្មោះ ង្វៀន យ៉ាងង៉ុក បាត់​បង់​ជីវិត​នៅ​ចំណុច​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​រូប​នេះ​មិន​ទាន់​ហ៊ាន​ចោទ​ប្រកាន់​ចំៗ​ថា ការ​ប្រើ​អំពើ​ហិង្សា​នេះ​កើត​ឡើង​ដោយសារ​ការ​រើសអើង​ជាតិ​សាសន៍ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ហើយ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ចំពោះ​បញ្ហា​នេះ។

លោក ត្រឹង វ៉ាំងថុង៖ «អា​ហ្នឹង​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​នោះ គឺ​មន្ត្រី​នគរបាល​របស់​ខណ្ឌ​មានជ័យ ហើយ​និង​សាលា​ខណ្ឌ​ហ្នឹង គាត់​ក៏​មាន​ប្រសាសន៍​ហ្នឹង គឺ​ដូច​ថា មាន​ម្នាក់​ហ្នឹង​គាត់​និយាយ គាត់​ប្រើ​ពាក្យពេចន៍​ពាក់ព័ន្ធ​ទៅ​នឹង​ដើម​កំណើត​របស់​យុវជន​ហ្នឹង ឬ​មាន​អត្ថន័យ​ជា​ការ​ប្រកាន់​ពូជ​សាសន៍ គឺ​ជា​ការ​រើសអើង​ជាតិ​សាសន៍​ហ្នឹង បាន​នាំ​មក​នូវ​ការ​អ្នក​មួយ​ចំនួន​ហ្នឹង មួយ​ក្រុម​ហ្នឹង គឺ​ថា​ត្រូវ​ញុះញង់​អុចអាល​ហ្នឹង គាត់​ក៏​បាន​ព្រួត​គ្នា​វាយ ឈាន​ដល់​ការ​ស្លាប់​នៅ​កន្លែង​ហ្នឹង»
នៅ​ក្នុង​ហេតុការណ៍​នេះ បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ វ៉ុន ចាន់វុត្ថា ដែល​អាជ្ញាធរ​សង្ស័យ​ថា ជា​អ្នក​ប្រើ​ពាក្យ​ថា​ញុះញង់​ពូជ​សាសន៍ ត្រូវ​បាន​ចាប់​ខ្លួន ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ។
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហិង្សា​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​តាម​គ្រប់​រូបភាព ហើយ​ថា វប្បធម៌​ហិង្សា​នេះ​កំពុង​កើត​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា។ គណបក្ស​ប្រឆាំង​មួយ​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចេះ​អត់​ឱន​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម្ដែង​ការ​គោរព​ចំពោះ​អាយុ​ជីវិត និង​សេចក្តី​ថ្លៃថ្នូរ​ដល់​ជន​គ្រប់​រូប ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ ដើម​កំណើត ទោះ​ជា​ខ្មែរ​ក្តី បរទេស​ក្តី សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ។

No comments:

Post a Comment

yes