សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 19, 2014

បាក់​ជ្រាំងទន្លេបណ្ដាល​ឲ្យ​បាត់​ខ្លួន​មនុស្ស​៣​នាក់​នៅ​ខេត្ត​កណ្ដាល​​

ស្ត្រី​ម្នាក់ និង​កុមារ​តូចៗ​ពីរ​នាក់​បាត់​ខ្លួន ក្នុង​ហេតុការណ៍​បាក់​ជ្រាំងទន្លេ នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាលពី​វេលា​ម៉ោង២២យប់​ ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤​។​
ក្នុង​ហេតុការណ៍​បាក់​ជ្រាំងទន្លេ​នេះ ក៏​បណ្ដាលឲ្យ​មនុស្ស ៣​នាក់ រងរបួស បាក់​រលំ​ផ្ទះ ២​ខ្នង ចូល​ក្នុង​ទឹកទន្លេ និង​២​ខ្នង​ទៀត​បាក់​មួយ​ចំហៀងៗ​ចូល​ក្នុង​ទន្លេ​។​
​អធិការ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​លោក ម៉ែន សុខ​ខឿន មានប្រសាសន៍ប្រាប់​VOD​ថា ហេតុការណ៍​នេះ​កើតឡើង ដោយសារ​ស្រុតដី​នៅ​មាត់​ជ្រាំងទន្លេ​ម្ដុំ​ឡរ​ធ្វើ​ឥដ្ឋ​។ លោក​បន្តថា ផ្ទះ​ដែល​បាន​បាក់ និង​ខូចខាត​នោះ ជា​ផ្ទះ​របស់​ក្រុមគ្រួសារ​កម្មករ​ធ្វើ​ឥដ្ឋ ដែល​ថៅកែ​ឡរ​ឥដ្ឋ​សាងសង់​សម្រាប់​ឲ្យ​កម្មករ​ស្នាក់​នៅ​។

​មនុស្ស​ដែល​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បាក់​ជ្រាំ​ទន្លេ​មាន ទី​១​មានឈ្មោះ​ថា ប៉ុក សំអុល ភេទ​ស្រី អាយុ៣៩​ឆ្នាំ ទី​២​ឈ្មោះ ចេក ព្រិល ភេទ​ប្រុស អាយុ២​ឆ្នាំ និង​ទី​៣​ឈ្មោះ ចេក ឈួ​យ ភេទ​ប្រុស​ អាយុ​១​ឆ្នាំ​។ ក្នុងករណី​នេះ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​ក្បែរ​នោះ កំពុង​ចុះ​រាវរក តែ​លទ្ធផល​យ៉ាងណា​មិន​ទាន់​ដឹង​នូវឡើយ​ទេ​៕

No comments:

Post a Comment

yes