សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 19, 2014

ក្រសួង​មហាផ្ទៃ​ដក​មេភូមិ​ខាង​បក្ស​ប្រឆាំង​៣​នាក់​នៅ​កំពង់ស្ពឺ

មេ​ភូមិ​បី​នាក់​ខាង​​គណបក្ស​ប្រឆាំង ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​លោក​មេ​ឃុំ​ដក​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ដោយ​លោក​មេឃុំ​បាន​បង្ហាញ​លិខិត​ដក​តំណែង​របស់​ក្រសួង​មហាផ្ទៃ តែ​មិន​បាន​បង្ហាញ​ហេតុផល។ ក៏​ប៉ុន្តែ​មន្ត្រី​ភូមិ​ទាំង​នោះ​អះអាង​ថា ការ​ដក​តំណែង​ពួក​គាត់ គឺ​ទាក់​ទង​រឿង​​​​កាច់កុង​គ្នា​​ពី​ប្រជាប្រិយភាព​បក្ស​នយោបាយ​ក្នុង​មូលដ្ឋាន។
មន្ត្រី​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អ៊ុង សុមិទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ថា មេ​ឃុំ​ទួលសាលា ក្នុង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ លោក មាស សាម៉ុន បាន​ដក​មេ​ភូមិ​បី​នាក់ ដោយ​មិន​បាន​ប្រាប់​មូលហេតុ​ត្រឹមត្រូវ គឺ​លោក អ៊ុំ នុល មន្ត្រី​ភូមិ​ស្រែឃ្លេ លោក សៅ គា មេ​ភូមិ​អូរ និង​លោក ណុប ស៊ឺន មេ​ភូមិ​តាអាំ។
មេ​ឃុំ​ទួលសាលា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ថា លោក​ជាប់​ប្រជុំ​មិន​អាច​បញ្ជាក់​អំពី​រឿង​ដក​តំណែង​មន្ត្រី​ភូមិ​បី​នាក់​នេះ​បាន​ទេ។ លោក អ៊ុង សុមិទ្ធិ បន្ត​ថា លោក​នឹង​សរសេរ​លិខិត​ជូន​ដំណឹង​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក ប៊ូ សំអ៊ួន ខាង​គណបក្ស​ប្រជាជន ដើម្បី​​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ។

No comments:

Post a Comment

yes