សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 19, 2014

លោកសុនឆ័យ​៖ការចរចា​នឹង​កាន់តែ​មាន​ប្រសិទ្ធភាពប្រសិនបើ​មាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​​


ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ប្រសិនបើ​មាន​ការដោះលែង​អ្នក​ទាំង​២១​នាក់ នោះ​ដំណើរការ​ចរចា​ស្វែងរក​ដំណោះស្រាយ​វិបតិ្តនយោបាយ នឹង​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។​
បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ  និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍​បន្ទាប់ពី​ជំនួប​ចរចា​មួយ​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ការចរចា​រក​ដំណោះស្រាយ​ដែល​នៅ​សេសសល់ សម្រាប់​ផលប្រយោជន៍​ជាតិ រវាង​គណបក្ស​ទាំងពីរ នឹង​កាន់តែ​មាន​បរិយាកាស​ល្អប្រសើរ បើសិន​មាន​ការដោះលែង​អ្នក​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នោះ​ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងរៀបចំកម្មវិធីចុះទៅជួប ផ្ទាល់ដល់អ្នកជាប់ឃុំឃាំង ដែលយកថ្ងៃដែល មិន ចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សង្ឃឹមថា នឹងបានជួប អ្នកដែលត្រូវជួបឃុំឃាំងទាំងអស់នោះ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ដែរថា ជំហររបស់គណបក្សសង្គ្រោះជាតិ ថាបើមានការដោះលែង វានឹងអាចបង្កបរិយាកាសល្អថែមទៀត ទៅដល់ការខិតខំ របស់យើងនៅក្នុងការរកដំណោះស្រាយ ផ្តល់ជាផលប្រយោជន៍ជាតិនោះឲ្យបានឆាប់»។

​ឆ្លើយតប​នឹង​បញ្ហា​នេះ​ដែរ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា លើកឡើងថា ការដោះលែង ឬ​មិន​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​ការសម្រេច មិន​អាច​ធ្វើ​អ្វី​រំលង​ច្បាប់​បានឡើយ​ «​ខ្ញុំ​បាន​ឆ្លើយ​ហើយ បញ្ហា​នៅ​សេសសល់ យើង​បន្ត​ទៀត ព្រោះ​រឿង​នេះ ខ្ញុំ​គ្រាន់តែ​ឆ្លើយ​មួយ​ម៉ាត់​ទេ មិន​មែន​ថា​ខ្ញុំ​មិន​ចង់​ឆ្លើយ​ទេ វា​ជា​សមត្ថកិច្ច​របស់​តុលាការ យើង​មិន​អាច​មក​និយាយ ឧបមា​យើង​និយាយ​ចរចា​ជំនួប​នយោបាយ យើង​ទៅធ្វើ​អ្វី​ក្រៅ​ក្រប​ខណ្ឌ​ច្បាប់​មិន​បាន​ទេ​។ ប៉ុន្តែ​យើង​ចង់​ឃើញ​អ្វីៗ ប្រព្រឹត្តទៅ​ដោយ ធ្វើ​ម៉េច​នាំមក​នូវ​បរិយាកាស​មួយ ដែល​មាន​ការជឿ​ទុកចិត្ត​គ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា ឲ្យបាន​ឆាប់​»​។​
​មន្ដ្រី​ស៊ើបអង្កេត​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក លោក ចាន់ សុ​វ៉េ​ត មានប្រសាសន៍ថា សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​ការបង្ហាញ​ឆន្ទៈ ក្នុង​ការចរចា​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​កំពុង​ជាប់គាំង​នៅ​កម្ពុជា ហើយ​ប្រសិនបើ​អ្នកនយោបាយ​ទាំង​ពីរ​ យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក មិនមាន​អ្វី​ដែល​មិន​អាច​ដោះស្រាយបាន​នោះទេ​។ លោក​ថា ការដោះលែង​មនុស្ស ឬ​មិន​ដោះលែង មិនចាំបាច់​ពឹង​លើ​សមត្ថកិច្ច​តុលាការ​នោះទេ សំខាន់ឲ្យ​តែ​ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា​ «​យើង​និយាយ​ថា ការជាប់គាំង​នយោបាយ​នេះ វា​ជា​រឿង​ផ្នែក​មួយ អញ្ចឹង​ការជាប់គាំង​នយោបាយ នៅពេល​ដែល​អ្នកនយោបាយ​ចាប់ផ្តើម​ត្រូវ​រូ​វ​គ្នា ចរចា​គ្នា ជជែក​គ្នា ធ្វើ​អ្វី​ក៏​បាន​ដែរ សូម្បី​តែ​កែ​រដ្ឋធម្មនុញ្ញ ក៏​ធ្វើ​បាន​ដែរ ចុះ​គ្រាន់តែ​រឿង​ដោះលែង​មនុស្ស​២១​នាក់​ហ្នឹង រឿង​អ្វី​ដែល​ធ្វើ​មិន​បាន​។ នេះ​គឺជា​ហេតុផល​មួយ ដែល​យើងខ្ញុំ​ចង់បង្ហាញ​ប្រាប់ថា ទាល់តែ​នយោបាយ​ទាំងអស់​ហ្នឹង វា​ត្រូវ​រូ​វ​គ្នា​សិន ដើម្បី​ឲ្យ​ពួកគេ​ត្រូវ​រូ​វ​គ្នា ត្រូវ​ពួកគេ​ចូល​ជជែក​គ្នា ហើយ​ការជជែក​គ្នា​របៀប​ព្រឹក​មិញ​នេះ យើង​គ្រាន់​ថា នេះ​ដូចជា​ដំណាក់កាល​ដំបូង មិនមែន​ដំណាក់កាល​ទី​៣ ព្រោះ​ការជជែក​គ្នា​នេះ អាច​ដឹង​អំពី​សុខទុក្ខ​គ្នា​»​។​
នៅ​ព្រឹក​មិញ​នេះដែរ លោក​សុន ឆ័យ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហើប​ថា លោក​គ្រោង​នឹង​ដឹកនាំ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​នេះ ទៅ​សួរ​សុខ​អ្នក​ទាំង ២១​នាក់​នោះ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ជាថ្មី​ម្តងទៀត នា​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​មិន​បាន​ចូលជួប​កាលពី​លើក​មុន ដោយសារ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​។​
​កន្លងមក អ្នកវិភាគ​នយោបាយ និង​អ្នកតាមដាន​បញ្ហា​សង្គម ធ្លាប់​លើក​ឡើង​ថា ការបដិសេធ​របស់​តុលាការ ទៅលើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់​នោះ ហាក់​រង​ឥទ្ធិពល​ពី​ស្ថាប័ន​រដ្ឋាភិបាល ហើយ​អាច​ជា​យុទ្ធសាស្ត្រ​មួយ ផ្សាភ្ជាប់​ជនជាប់ចោទ​ទាំង​២៣​នាក់ ជា​ចំណាប់ខ្មាំង​នយោបាយ ដើម្បី​ឈានដល់​ការដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​នៅពេលនេះ ដោយសារ​ពួកគេ កន្លងមក ធ្លាប់បាន​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​៕

No comments:

Post a Comment

yes