សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 19, 2014

បណ្តាញ​យុវជនជំរុញ​ឲ្យមាន​ការបោះឆ្នោ​ត​ជា​សកល​សម្រាប់​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​​

សន្និសីទសារព័ត៌មាន ដែលមានការចូលរួមពី ភ្ញៀវកិត្តិយសដូចជា លោក យ៉ង់ គិមអេង(ឆ្វេង) លោក សុខ ពិទូ(កណ្តាល) លោក ហូរ វ៉ាន់ (ស្តាំ) /រូបថត៖ ណាត សុភាព

​ក្រុម​បណ្តាញ​យុវជន​ស្ម័គ្រចិត្ត​ សរុប​ចំនួន​៥៧០​នាក់ ​នៃ​អង្គការ​សមាគម​យុវជន នៅ​ថ្ងៃ​ពុធ​នេះ បើក​សន្និសីទ​ស្តីពី​ការប្រគល់​លិខិត​សំណូមពរ​ ដល់​គណបក្ស​នយោបាយ​ជាប់ឆ្នោត​ចំនួន​ពីរ ដើម្បី​ជំរុញ​ឲ្យមាន​ការកែប្រែ​ការបោះឆ្នោតថ្នាក់​ក្រោម​ជាតិ ទៅ​ជា​ការបោះឆ្នោត​ជា​សកល​។​
​បណ្តាញ​យុវជន​ទាំងនោះ រួម​មាន​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​(YCC) សមាគមយុវជន​ខ្មែរ​KYA និង​សម្ព័ន្ធភាព ដើម្បី​សុច្ចរិត​ភាព និង​គណនេយ្យភាព​សង្គម (CISA)​ជាដើម​។​
​សេចក្តីថ្លែងការណ៍​របស់​YCC ឲ្យដឹងថា ក្រុមយុវជន បាន​នឹង​កំពុង​ផ្សព្វផ្សាយ​អំពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​/​ខេត្ត ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​/​ខណ្ឌ និង​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ គាំទ្រ​ក្នុង​ការជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បញ្ចូល​យុវជន​ជា​សមាជិក​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៤ និង​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​បែប​អសកល ទៅ​ជា​សកល​សម្រាប់​ការបោះឆ្នោត​លើក​ក្រោយៗ​។​

​នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​(YCC) លោក សុខ ពិទូរ្យ មានប្រសាសន៍ថា ការបោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​នេះ ជា​ឱកាស​ល្អ​ដែល​គណបក្ស​ទាំង​ពីរ ត្រូវ​បង្ហាញ​ដល់​យុវជន​ថា ខ្លួន​ពិតជា​បាន​ផ្តល់​ឱកាស​ដល់​យុវជន ​នៅក្នុង​តួនាទី​ជា​តំណាង​ប្រជាពលរដ្ឋ​។ លោក​បន្តថា ដើម្បី​ធ្វើឲ្យ​ក្រុមប្រឹក្សា​មាន​ការទទួលខុសត្រូ​វ​ចំពោះ​ប្រជាពលរដ្ឋ និង​ឲ្យ​ប្រជាពលរដ្ឋ​សកម្ម​ក្នុង​ការចូលរួម​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន ការបោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ គួរតែ​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកបោះ ឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​ សម្រាប់​អាណត្តិ​ក្រោយៗ​។​

​អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា គជប មិន​មាន​របាយការណ៍​ទាក់ទង​នឹង​ចំនួន​យុវជន ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង​/​ស្រុក​/​ខណ្ឌ នោះទេ​។ ប៉ុន្តែ​លោក​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងមក យុវជន​អាយុ​១៨-៣០​ឆ្នាំ  មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រមាណ​៥២ ឬ​ ៥៣​% ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ​ប្រមាណ​៩​លាន​៧​សែន នាក់​៕

No comments:

Post a Comment

yes