សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 23, 2014

សហព័ន្ធ​យុវជន​ព្រមាន​ធ្វើ​បាតុកម្ម​បើ​តុលាការ​មិន​ចាត់ការ​បណ្ដឹង​លើ​លោកហ៊ុនសែន

០២-កុម្ភៈ-២០១២៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ

ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ឲ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​ចាត់​វិធានការ​លើ​បណ្ដឹង​របស់​ខ្លួន ដែល​ប្ដឹង​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ។ ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ លោក ហ៊ុន សែន ត្រូវ​បាន​ក្រុម​យុវជន​ប្ដឹង​ពី​បទ​ថា បាន​កាត់​កោះត្រល់ និង​ប្រជុំ​កោះ​ដទៃ​ទៀត​ឲ្យ​ទៅ​វៀតណាម ដោយ​ខុស​ច្បាប់ ក្រោម​សន្ធិសញ្ញា​​បំពេញ​បន្ថែម​រវាង​កម្ពុជា​និង​វៀតណាម។ ប៉ុន្តែ​មន្ត្រី​​សាលា​ដំបូង​រាជធានី​ភ្នំពេញ មួយ​ចំនួន ឆ្លើយ​តប​ថា បណ្ដឹង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ គេ​នៅ​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ។
ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​ព្រមាន​ថា ប្រសិន​បើ​តុលាការ​នៅ​បន្ត​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប ឬ​មិន​ចាត់​វិធានការ​​បណ្ដឹង​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ នោះ​ក្រុម​និស្សិត​នឹង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​តុលាការ​នៅ​ដើម​ខែ​មីនា ដើម្បី​ជំរុញ​ស្ថាប័ន​នេះ​អនុវត្ត​ឲ្យ​បាន​ឆាប់​ចំពោះ​បណ្ដឹង​របស់​ខ្លួន។
លោក នាង សុឃុន ដែល​ជា​ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ថា បណ្ដឹង​របស់​លោក​បាន​ចូល​ដល់​តុលាការ​អស់​រយៈពេល ៣​សប្ដាហ៍​កន្លង​ទៅ​ហើយ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​ឆ្លើយ​តប​ណា​មួយ​ពី​តុលាការ​នៅ​ឡើយ​ទេ។

លោក នាង សុឃុន បន្ត​ថា បើ​តុលាការ​​នៅ​បន្ត​អល់អែក​មិន​ចាត់​វិធានការ​តាម​បណ្ដឹង​នេះ​ទេ នោះ​បាតុកម្ម​នឹង​ផ្ទុះ​ឡើង​នៅ​ខាង​មុខ​តុលាការ ក្នុង​បំណាច់​ខែ​កុម្ភៈ នេះ៖ «ប្រសិន​បើ​តុលាការ​មិន​ចាត់​វិធានការ​នៅ​សំណុំរឿង​របស់​ខ្ញុំ​ដាច់​ខែ​កុម្ភៈ នេះ​ទេ គឺ​ខ្ញុំ​នឹង​ដឹកនាំ​យុវជន​មួយ​ក្រុម​ធំ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​តុលាការ ក៏​ដូច​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន»
ពាក់ព័ន្ធ​នឹង​កោះ​ត្រល់​នេះ ឯកសារ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង របស់​លោក ស៊ាន ប៉េងសែ បាន​សរសេរ​ថា ដោយសារ​សន្ធិសញ្ញា​រវាង​​រដ្ឋាភិបាល ​នៃ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ធ្វើ​ឲ្យ​កោះត្រល់ និង​ខ្ពង់​រាប​បាត​សមុទ្រ​ចំនួន ៣០.០០០​គីឡូម៉ែត្រ​ការ៉េ (បី​ម៉ឺន) ព្រម​ទាំង​កាត់​ដែន​សមុទ្រ ១០.០០០​គីឡូម៉ែត្រ​ការ៉េ (មួយ​ម៉ឺន) ទៀត ត្រូវ​បាត់បង់ និង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​រួម​ជាមួយ​ប្រទេស​វៀតណាម ដែល​ថា ជា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ។
យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១២ និង​បដិសេធ​ហើយ​ថា ការ​ពិត​កោះត្រល់ និង​ដែន​សមុទ្រ​ដទៃ​ទៀត បាន​បាត់​មុន​លោក​គ្រប់គ្រង​អំណាច​ទៅ​ទៀត។ ហេតុ​នេះ​លោក ហ៊ុន សែន គិត​ថា នេះ​ពុំ​មែន​ជា​កំហុស​របស់​លោក​ឡើយ។
លោក ហ៊ុន សែន៖ «អស់​លោក​អ្នក​ទាំង​ឡាយ​ដែល​ហៅ​ថា អ្នក​ស្នេហា​ជាតិ បើ​ព្រះ​ករុណា​ព្រះ​អង្គ​ឯង ព្រះអង្គ​បាន​យក​ផែនទី​យក​ទៅ​តម្កល់​នៅ​ឆ្នាំ​១៩៦៤ គឺ ប្រេវីយ៉េ។ ឆ្នាំ​៩៩ ហើយ​ព្រះអង្គ​នៅ​មាន​ព្រះរាជសារ​មួយ​ផ្ញើ​ឲ្យ​លោក ផាំ វ៉ាន់ឌុង ចង់​ឲ្យ​ខ្សែ​ព្រំដែន​នេះ​បាន​ទទួល​ខ្សែ​ព្រំដែន ប្រេវីយ៉េ ត​ទៅ​ទៀត​ឲ្យ​បាន​ឆាប់។ ហើយ​ពេល​ហ្នឹង ព្រះអង្គ​មាន​បំណង​ចង់​ឲ្យ​ការ​អនុវត្ត​ឲ្យ​បាន​​មុន​ឆ្នាំ​២០០០ ទៅ​ទៀត។ ក្នុង​ព្រះ​​រាជសារ តើ​អ្នក​ណា​ស្នេហា​ជាង​សម្ដេច​ឪ​ទៅ​ទៀត? សុំ​សួរ សុំ​ផ្ដល់​ចម្លើយ​ទៅ។ តើ ស៊ាន ប៉េងសែ ហ្នឹង​ឬ? ហើយ​មក​ចោទ​ខ្ញុំ​ថា ជា​មនុស្ស​​ក្បត់​ជាតិ លក់​ដី​ឲ្យ​គេ បាត់​សមុទ្រ បាត់​កោះ»
នាយក​ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កញ្ញា ហេង បូភា បដិសេធ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ថា បណ្ដឹង​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​គេ​នៅ​ពុំ​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។
កញ្ញា ហេង បូភា បន្ត​ថា ឬ​ថា​សំណុំ​រឿង​នេះ​ផ្នែក​ផ្សេង​ជា​អ្នក​ទទួល​វិញ៖ «ខ្ញុំ​អត់​ក្ដាប់​បាន​ដែរ។ ផ្នែក​ខាង​អយ្យការ​ទេ​ដឹង។ ខាង​ខ្ញុំ ខ្ញុំ​អត់​ដឹង​ព័ត៌មាន​ទេ​ចាស!»
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ទាំង​លោក ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​តំណាង​អយ្យការ​មួយ​ចំនួន​ទៀត ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។
ទោះ​ជា​បែប​ណា តុលាការ​នេះ​បាន​ខកខាន និង​ទម្លាក់​ចោល​សំណុំ​រឿង​លើ​ចំណាត់​ការ​របស់​ខ្លួន​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ដែល​មាន​បណ្ដឹង​ជាប់​ពាក់ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ជាអាទិ៍​បណ្ដឹង​របស់​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បដិសេធ​ជា​បន្ត​បន្ទាប់ ដោយ​ចាត់​ទុក​ថា ពុំ​មាន​ភស្តុតាង និង​អង្គហេតុ​គ្រប់គ្រាន់ ដើម្បី​ចោទ​ប្រកាន់​លើ​លោក ហ៊ុន សែន៕

No comments:

Post a Comment

yes