សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 23, 2014

CPPនិងCNRP​គ្រោង​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃទី២៧កុម្ភៈ


ថ្ងៃ​ព្រហស្បតិ៍​ទី២៧ កុម្ភៈ​សប្តាហ៍​ក្រោយនេះ គឺជា​គម្រោង​ជំនួប​លើក​ទី២រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ជា​ជំនួប​ដែលមាន​សមាសភាព​ម្ខាង៦នាក់ ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ សិក្សា​ស្រាវជ្រាវ​លើ​កំណែទម្រង់​ស៊ីជម្រៅ​នៃ​ការបោះឆ្នោត​ទាំងមូល។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃអាទិត្យ​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ មានបាន​ឱ្យដឹងថា គណបក្ស​របស់លោក​កំពុងតែ​រងចាំ​ចម្លើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​តើ​គណបក្សកាន់អំណាច នឹង​យល់ព្រម​សំរេចយក​ថ្ងៃទី ២៧ កុម្ភៈ​ជា​ជំនួប​លើក​ទី២ ជា​ផ្លូវ​ការណ៍​តាម​សំណើ​របស់​គណបក្សប្រឆាំង​ដែរ​ឬ​យ៉ាងណា។

ជាការ​ឆ្លើយតប មន្ត្រីជាន់ខ្ពស់​ការ​រិ​យា​ល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប​ដែលជា​សមាសភាព​ចរចា​ម្នាក់​ដែរនោះ បានឱ្យដឹងថា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​កំពុងតែ​ទន្ទឹង​រងចាំ​ជំនួប​លើក​ទី២នេះ។ ប៉ុន្តែ​លោក​នៅ​មិនទាន់បាន​ចំណារ​សំរេច​ជា​ផ្លូវ​ការណ៍​ពី​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​នៅឡើយ​ទេ។ 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃអាទិត្យ​ដែរ​ថា សមាសភាព៦រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ មាន លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃ​អៀង និង​លោក​ម៉ៅ មុន្នី​វណ្ណ រួមទាំង​លោក ហូរ វ៉ាន់។ ដោយឡែក​សមាសភាព៦រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វ៉ុ​ន លោក ប៉ែន​បញ្ញា និង​លោក ស៊ិ​ក ប៊ុន​ហុក រួមទាំង​លោកស្រី គ្រួច សំអាន។
 
បើតាម លោក សុន ឆ័យ និង​លោក ជាម យៀប គណបក្ស​ទាំងពីរ​នឹង​ពិភាក្សា​ពី​អាយុកាល​របស់​គណៈកម្មកា​រ​ចម្រុះ សិទ្ធិអំណាច​របស់​គណៈ​កម្ម​ការ​ចម្រុះ រួមទាំង​ការបង្កើត​កម្រិត ស្តង់ដា​នៃ​កំណែទម្រង់​ការបោះឆ្នោត​ដែល​អាច​នឹង​ឈានដល់​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង​លក្ខខណ្ឌ​តិក​មួយចំនួន ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គណបក្ស​ទាំងពីរ​បាន​បន្ថែមថា រាល់​ការ​កំណែទម្រង់​ណាមួយ​ក៏ដោយ​ត្រូវ​ស្របតាម​ច្បាប់​របស់​កម្ពុ​ជា ប៉ុន្តែ​មិន​ទាត់ចោល​នៅ​អនុសាសន៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នោះទេ។ 


សម្រាប់​ប្រធាន​អង្គកា​សិទ្ធមនុស្ស​អា​ហុក លោក​ធន សា​រ៉ា​យ បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការចូល​តុ​ចរចា​ជា​បន្តទៀត​រវាង​គណបក្ស​ជម្លោះ​ទាំងពីរ។ហើយ​ថា ការខ្វែងគំនិត​គ្នា​រវាង​គណបក្ស​ទាំងពីរ​នឹង​អាច​ដោះស្រាយ​បានជា​បន្តបន្ទាប់​តាមរយៈ​ការចរចា។

សូម រំលឹកថា សំណើរ​កំណត់​ថ្ងៃ​ជួបពិភាក្សា​គ្នា​សារជាថ្មី​នៅ​ថ្ងៃទី២៧ កុម្ភៈ​សប្តាហ៍​ក្រោយ នេះ គឺធ្វើឡើង​រយៈ១០ថ្ងៃក្រោយ​ជំនួប​ថ្នាក់​បច្ចេកទេស​រវាង​គ​ណ​បក្ស​ដែល​កំពុងមាន​ជម្លោះ​ទាំងពីរ កាលពី​ថ្ងៃទី១៨ កុម្ភៈ​កន្លងទៅ៕

No comments:

Post a Comment

yes