សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 15, 2014

បក្ស​ប្រជាជន​កំណត់​ថ្ងៃ​១៨​កុម្ភៈ​ចរចា​ជា​ថ្មី​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣

RFA

គណបក្ស​ប្រជាជន​កម្ពុជា កំណត់​យក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ជា​ថ្ងៃ​ចរចា​ជា​ថ្មី បន្ទាប់​ពី​បង្ក្រាប​បាតុកម្ម​រួច​មក។ ផែន​ការ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ស្នើ​ឲ្យ​មាន​ការ​ចរចា​រវាង​ខ្មែរ និង​ខ្មែរ ដោយ​ស្នើ​ឲ្យ​មាន​កិច្ច​ចរចា​នយោបាយ​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​គ្រប់​ភាគី​ទទួល​បាន និង​ស្វែង​រក​ដំណោះស្រាយ​នយោបាយ។
ការ​ចរចា​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ  វេលា​ម៉ោង ៩​ព្រឹក នៅ​ព្រឹទ្ធសភា ហើយ​គណបក្ស​កាន់​អំណាច​បាន​ត្រៀម​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ៣​រូប ដើម្បី​បើក​ការ​ចរចា។ មន្ត្រី​ទាំង​បី​នោះ​រួម​មាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ  និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា។

ប្រធាន​ក្រុម​ការងារ​ចរចា​ផ្នែក​បច្ចេកទេស និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ឲ្យ​ដឹង​ថា ការ​កំណត់​ថ្ងៃ​ចរចា​ជា​ថ្មី​នេះ ជា​ចេតនា​ពិត​ប្រាកដ​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នយោបាយ។ លោក​បន្ត​ថា បញ្ហា​សំខាន់​បំផុត​ដើម្បី​បុព្វហេតុ​ជាតិ គឺ​ជា​ការ​អង្គុយ​ចុះ​ពិភាក្សា​ចរចា​គ្នា​ដោយ​សន្តិវិធី។ ហើយ​ការ​ចរចា​រវាង​ក្រុម​ការងារ​បច្ចេកទេស​នេះ ជា​ការ​ទម្លាយ​ផ្លូវ​មួយ​ទៀត ដើម្បី​ឲ្យ​មេ​ដឹក​នាំ​កំពូលៗ​ទាំង​ពីរ​បក្ស រួម​គ្នា​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ធំៗ​របស់​ជាតិ​តែ​ម្តង។

No comments:

Post a Comment

yes