សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 14, 2014

អាជ្ញាធរក្រុងភ្នំពេញជូនកាដូថ្ងៃទិវានៃក្តីស្រលាញ់ដល់អ្នកសហគមន៏បូរីកីឡាដោយការវាយបង្ក្រាបបណ្តេញចេញដើម្បីការពារប្រយោជន៏ឈ្មួញខិលខូច

អាជ្ញាធរស៊ីឈ្នួលបង្ក្រាបប្រជាសហគមន៏បូរីកីឡា

ថ្ងៃទី១៤ កុម្ភៈ គឺជាថ្ងៃទិវានៃក្តីស្រលាញ់ ដែលទូទាំងពិភពលោកបានប្រារព្វធ្វើ ដើម្បីសម្តែងមនោ​សញ្ចេតនា ឲ្យគ្នាទៅវិញទៅមករវាងកូនជាមួយឪពុកម្តា សិស្សជាមួយលោកគ្រូអ្នកគ្រូ បងជា​មួយ​ប្អូន មិត្តជាមួយនិងមិត្ត ជាដើម ដើម្បីបង្កើតសេចក្តីសុខសុភមង្គលជាមួយគ្នា ។

យ៉ងណាម៉ិញនៅប្រទេសកម្ពុជាក៏បានប្រារព្វទិវានៃក្តីស្រលាញ់នេះផងដែរ តែវាទាស់ត្រង់ថា នៅ​ថ្ងៃទិវានៃក្តីស្រ លាញ់ អាជ្ញាធរក្រុងភ្នំពេញតាំងពីព្រលឹមស្រាងៗបានដាក់កម្លាំងរាប់សិបនាក់ ដែល​ប្រដាប់ដោយដំបង និងខែល បានបើកយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃមកលើប្រជា​សហគមន៏​បូរី​កីឡា ដើម្បីឲ្យចាកចេញពីអាគារទី៩ ដែល បាននិងកំពុងតែសាងសង់នៅបូរីកីឡា ដើម្បីការពារ​ផល​ប្រយោជន៏របស់ឈ្មួញខិលខិច ជិះជាន់ធ្វើបាប ពលរដ្ឋ ក្រីក្រទន់ខ្សោយ ដែលនេះគឺជាកាដូរ​របស់​អាជ្ញាធរក្រុងភ្នំពេញ ដែលបានផ្តល់ជូនប្រជាសហគមន៏បូរីកីឡា នៅ​ថ្ងៃ​ទិវានៃក្តីស្រលាញ់នេះ ។

នៅក្នុងការបង្ក្រាបរបស់អាជ្ញាធរក្រុងភ្នំពេញ មកលើប្រជាសហគមន៏បូរីកីឡា នៅព្រឹកថ្ងៃសុក្រ ១៤ កុម្ភៈ ថ្ងៃ​ទិ​វា​នៃក្តីស្រលាញ់ និងចំថ្ងៃមាឃបូរជាផងដែរនោះ បានបណ្តាលឲ្យ​ប្រជា​សហគមន៍​បុរី​កី​ឡា​ចំនួន​៤​នាក់រង​របួស​ធ្ងន់និងស្រាល ដែលនេះជាចរិករបស់អាជ្ញាធរក្រោម​ការដឹកនាំ​របស់គណ​បក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អសមត្ថភាពក្នុងការ​រកដំណោះស្រាយ​ជូនពលរដ្ឋ ហើយឆ្លើយតបមកពលរដ្ឋ​វិញ​គ្រប់​រឿង គឺការប្រើអំពើហិង្សា វាយដុំ ច្រំធាក់ បាញ់បោះ និងការចាប់ខ្លួនជាដើម ។


លោកស្រី មូរ សុខហូរ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ​ ដែលបានចុះអន្តរាគមន៏​ចំពោះរឿងនេះ បានមានប្រសាសន៏ឲ្យដឹងថា រដ្ឋាភិបាលត្រូវតែបញ្ចប់វប្បធម៌នៃការបណ្តេញចេញ វាយបង្ក្រាបបែបនេះ ហើយ ងាកមករកដំណោះស្រាយជូនពលរដ្ឋដោយសន្តិវិធី និងសមស្រប ហើយ​ការអភិវឌ្ឍន៏របស់រដ្ឋាភិបាលរបៀប នេះគឺជាការអភិវឌ្ឍន៏លើគំនរឈាម និងទឹក​ភ្នែក​របស់​ពលរដ្ឋ ។ 


សូមរំលឹកថា សហគមន៍​បុរី​កីឡា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច របស់លោកស្រី ស៊ុយ​សុផាន ភរិយា​សមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជន ដែលស្និតនិងលោក ហ៊ុន សែន ជាច្​រើន​​ឆ្នាំ​មកហើយ ដោយ​ខាង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​សន្យាថា​នឹង​សាងសង់​អាគារ​ចំនួន​១០ សម្រាប់​​ជា​ថ្នូរ​នឹង​ការ​យក​ដី​តំបន់​បុរី​កីឡា​ទៅ​អភិវឌ្ឍន៍ ប៉ុន្តែ​ក្រុមហ៊ុន​នេះ សាងសង់​បាន​តែ៨​អាគារ ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទទួលបាន​សំណង ផ្ទុះ​ការ​តវ៉ារហូតមកដល់​បច្ចុប្បន្ន​នេះ ៕

No comments:

Post a Comment

yes