សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 21, 2014

ថ្នាក់ដឹកនាំ​សហជីព​ចំនួន​១៦ចាបផ្ដើម​យុទ្ធនាការ​មួយ​សប្តាហ៍​ចែក​ខិតប័ណ្ណ​ដល់​កម្មករ​​

ថ្នាក់​ដឹកនាំ​សហព័ន្ធ​សហជីព  និង​សមាគម​ចំនួន​១៦ នៅ​ថ្ងៃ​សុក្រ​នេះ ចាប់ផ្ដើម​យុទ្ធនាការ​រយៈពេល​មួយ​សប្តាហ៍ ចែក​ខិតប័ណ្ណ​ដល់​កម្មករ​-​កម្មការិនី នៅតាម​បណ្តា​រោងចក្រ​នានា ដើម្បី​ចូលរួម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​។​
​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហព័ន្ធ​សហជីព និង​សមាគម​ទាំង​១៦ បានចាប់ផ្តើម​ចែក​ខិតប័ណ្ណ​ចំនួន ២០​ម៉ឺន​សន្លឹក តាមរយៈ​ក្រុម​សមាជិក​របស់​សហជីព​រៀងៗ​ខ្លួន ដែល​ធ្វើការ​ក្នុង​រោងចក្រ​នោះ​ផ្ទាល់ ពុំមែន​បែងចែក​ជា​ក្រុម ដើរ​ចែក​តាម​រោងចក្រ​នោះ​ទេ​។ លោក​បន្តថា យុទ្ធនាការ​នេះ នឹង​ធ្វើ​រយៈពេល​មួយ​សប្តាហ៍ ដើម្បី​អំពាវនាវ​ដល់​កម្មករ​ទូទាំង​ប្រទេស ចូលរួម​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​ «ច្រកមួយៗយើងសុទ្ធតែមានសកម្មជន មានប្រធានសហជីពនៅតាមរោងចក្រ យើងមិនមែនដើរចែកទៅជាក្រុម ជាពួកទាំងហ្វូងឯណា យើងមានក្រុមគោលដៅយើង»។
​ជាមួយគ្នានេះដែរ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា ការចែក​ខិតប័ណ្ណ នៅថ្ងៃនេះ គឺធ្វើឡើង​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​សៅរ៍​ស្អែក​នេះ នឹង​មាន​ការចែក​ខិតប័ណ្ណ​ក្នុង​ទ្រង់ទ្រាយ​ធំ​។
បើ​តាម​លោក អាត់ ធន់ និង​លោក រ៉ុង ឈុន រហូតមក​ដល់​រសៀល​ថ្ងៃ​សុក្រ​នេះ នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​ណាមួយ ពី​ការរារាំង ឬ​គំរាម​គំហែង​ដល់​សមាជិក​សហព័ន្ធ​សហជីព ដែល​ចែក​ខិតប័ណ្ណ​នេះ​នៅឡើយ​ទេ​។​

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ  លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួង​ពុំមាន​វិធានការ​អ្វី ដើម្បី​ទាប់​ស្កាត់ ឬ​ហាមឃាត់​ការចែក​ខិតប័ណ្ណ​នេះ​ទេ ហើយ​ចំណាត់ការ​របស់​អាជ្ញាធ​រ ទៅលើ​ការធ្វើ​កូដកម្ម​របស់​កម្មករ ក៏​លោក​ពុំ​បាន​បញ្ជាក់​ដែរ​។ ប៉ុន្តែ លោក​ថា ការធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ ប្រហែលជា​មិន​អាច​ទៅរួច​ទេ ហើយ​អាច​ប្រឈម​នឹង​ថៅកែ​រោងចក្រ​បិទទ្វារ​ទៀត​ «អ្នកធ្វើកូដកម្មក៏ខាត ថៅកែគេអត់ខាតទេ គេគ្រាន់បិទរោងចក្រ គេមិនពិបាកអីទេ»។
​កាលពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក​វ៉ាន់ ស៊ូ​អៀង បាន​ព្រមាន​ថា រោងចក្រ​ប្រមាណ ៨០​ភាគរយ អាច​នឹង​ត្រូវ​បិទទ្វារ​នៅពេល​ខាងមុខ​នេះ ហើយ​រោងចក្រ មួយចំនួន អាច​នឹង​ត្រូវរ​ត់​ទៅ​កាន់​ប្រទេស​ផ្សេង​វិញ ប្រសិនបើ​ក្រុម​សហជីព​ទាំងនោះ នៅតែ​បន្ត​ដឹកនាំ​កម្មករ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ទៀត​នោះ​។​
​នៅ​ក្នុង​ខិតប័ណ្ណ​ដែល​សហជីព​ចែក​នោះ មានបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក​ដោះស្រាយ​បញ្ហា​ចំនួន ៧​ចំណុច រួមមាន ១.​សុំឲ្យ​ដោះលែង​ជនជាប់ចោ​ទទាំង​២១​នាក់ និង​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​លើ​អ្នក​ទាំង​២៣​នាក់ ២.​សុំឲ្យ​មាន​ការចរចា​ឡើងវិញ​លើ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ ៣.​ត្រូវ​ដាក់ទោស​ដល់​ជនល្មើស​ដែល​បាន​ប្រើ​ហិង្សា​និង​សម្លាប់​កម្មករ ព្រមទាំង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត រងរបួស និង​ជាប់​ឃុំឃាំង ៤.​រដ្ឋាភិបាល​ត្រូវ​ដក បម្រាម​នៃ​ការជួបជុំ​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ ចេញ​វិញ និង​លុប​ចោល​ការព្យួរ ការចុះបញ្ជី​ការ​អង្គការ​វិជ្ជាជីវៈ​ពី​ក្រសួង​ការងារ ៥.​តំណាង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ដក​បណ្តឹង​ដែល​ប្រឆាំង​សហជីព និង​កម្មករ​និយោជិត ៦.​សុំឲ្យ​ទទួលយកក​ម្មក​រ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឲ្យចូល​ធ្វើការ​វិញ ព្រមទាំង​ផ្តល់​ប្រាក់​រម្លឹក និង​អត្ថប្រយោជន៍​ផ្សេងៗ និង​ចំណុច​ទី​៧ ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ទៀងទាត់​ជូន​ដល់​កម្មករ ដែល​និយោជក​បាន​កាត់ ក្នុង​អំឡុងពេល​ធ្វើ​កូដកម្ម​៕

No comments:

Post a Comment

yes