សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 4, 2014

ភ្នំពេញ ក្លាយជា​កន្លែង​ចាក់សំរាម​ពាសវាល​ពាសកាល​​

គំនរសំរាមនៅម្តុំសាលាELT ផ្សារតាប៉ាង/ស៊ុន ណារិន

(គំនរសំរាមនៅផ្លូវ៥១ ម្តុំផ្សារថ្មី/ស៊ុន ណារិន)

(គំនរសំរាមនៅផ្លូវប៉ាស័្ទរម្តុំផ្សារសូរិយាម៉ល/ស៊ុន ណារិន)

រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ ក្លាយជា​កន្លែង​ចាក់សំរាម​ពាសវាល​ពាសកាល បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម បានបញ្ចប់ និង​ខណៈ​បុគ្គលិក​ប្រមូល​សំរាម កំពុង​ធ្វើ​កូដកម្ម​។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅតាម​ផ្លូវ​មុខ​ផ្ទះ និង​កន្លែង​លក់ដូរ​ប្រជុំជន​នៅ​រាជធានី​ភ្នំពេញ សំរាម ត្រូវបាន​ដាក់​ពាសវាល​ពាសកាល ដូចជា​នៅ​ម្តុំ​ផ្សារថ្មី ផ្សារ​តាប៉ាង និង​តាម​ផ្លូវ​ប៉ាស្ទ័រ​(​ផ្លូវ​៥១)​ជាដើម​។​
ចាប់ពី​យប់​ថ្ងៃ​ទី​០២​ខែ​កុម្ភៈ នៅ​ចំណត​ឡាន​ដឹក​សំរាម​ក្រុមហ៊ុន ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី​ប្រមាណ ៤០០​នាក់ បាន​ធ្វើ​កូដកម្ម​។ ពួកគេ ប្រកាសថា នឹង​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ និង​អត្ថប្រយោជន៍​ការងារ រហូតដល់​មាន​ដំណោះស្រាយ​សមស្រប ដែល​អាច​ទទួលយកបាន បន្ទាប់​ពី​ការចរចា​កាលពី​ថ្ងៃ​ចន្ទ មិន​ទទួលបាន​លទ្ធផល​។​
​តំណាង​បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី  លោក ប្រាក់ សុខា ប្រាប់​VOD​ថា តំណាង​បុគ្គលិក បានទាមទា​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​គោ​លពី​១៥០ ទៅ​២០០​ដុល្លារ​ក្នុង​មួយខែ និង​ទាមទារ​អត្ថប្រយោជន៍​ការងារ​មួយចំនួនទៀត ដើម្បី​ឲ្យ​កម្មករ​មាន​ជីវភាព​រស់នៅ​គ្រាន់បើ តែ​ត្រូវបាន​តំណាង​ក្រុមហ៊ុន​បដិសេធ ដោយ​សម្រេច​ដំឡើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ម្នាក់ៗ​ចំនួន ១៥​ដុល្លារ​លើ​ប្រាក់ខែ​បច្ចុប្បន្ន ដែល​បុគ្គលិក​ខ្លះ​ទទួល​បាន​ពី​៦៥​ដុល្លារ​ទៅ​១២០​ដុល្លារ​។​

​អនុប្រធាន​ក្រុមហ៊ុន ស៊ិន​ទ្រី អ្នកស្រី សេង សូ​រី​ដា មានប្រសាសន៍​យ៉ាង​ខ្លី​ថា ខាង​ក្រុមហ៊ុន​បាន​នឹង​កំពុង​គិតគូរ​ដោះស្រាយ​ជូន​បុគ្គលិក​ហើយ «ការពិត​ខាង​បង បាន​គិតគូរ​ជូន​ពួក​គាត់​ហើយៗ គ្រាន់​តែ​ពួកគាត់​មិន​បានដឹង អញ្ចឹង​គាត់​ក៏ ទៅ​ជា​ធ្វើ​ជា​អញ្ចឹង​[​បាតុកម្ម​]​។ បង​គ្រាន់តែ​ថា បង​សុំ​និយាយ​បន្តិច​ដើម្បី​គ្រាន់​ថា ប្អូន​បានតេម​កដឹង ហើយ​បង​សុំ​ធ្វើការ​សិន​»៕

No comments:

Post a Comment

yes