បាតុករដែលប្រឆាំងរដ្ឋាភិបាលថៃ បានហ៊ុមព័ន្ធក្រសួងការពារជាតិ
ព្រមទាំងផ្ទះនាយករដ្ឋមន្ត្រីថៃ លោកស្រី យីង ឡាក់ (រូបភាពពី AFP)
បាតុករបានចាប់ផ្ដើមហ៊ុមព័ន្ធផ្ទះ របស់លោកស្រីនាយករដ្ឋមន្ដ្រី យីង ឡាក់ នៅទីក្រុងបាងកក នៅយប់ថ្ងៃអង្គារ គឺពីរថ្ងៃបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ដោយភាពចម្រូងចម្រាសខណៈដែល ច្បាប់ស្ថានភាពគ្រាមានអាសន្ននៅតែបន្ដឲ្យប្រជារាស្ដ្រថៃគោរព។
លោក សូថេប ធុងសូបាន មេដឹកនាំបាតុករ និងជាអគ្គលេខាធិការគណៈកម្មការធិការកែទម្រង់ប្រជាធិបតេយ្យរបស់ប្រជាជន បានប្រាប់អ្នកគាំទ្រខ្លួនថាក្រុមបាតុករ នឹងហ៊ុមព័ន្ធទីក្រុងបាងកកទាំងស្រុង នៅពេលឆាប់ៗនេះជាថ្មីម្ដងទៀត មុនពេលដែលខ្លួនប្រកាសជោគជ័យ នៃយុទ្ធនាការណ៍ទំលាក់នាយករដ្ឋមន្ដ្រី យីង ឡាក់។ លោកសូថេប បានបញ្ចាក់ថាចាប់ពីថ្ងៃនេះតទៅ រដ្ឋាភិបាលមិនអាចបង្កអំពើហិង្សាបានទៀតឡើយ ព្រោះការបោះឆ្នោតដែលមិនមានតំលៃបានបញ្ចប់ហើយ។
ក្រៅពីការហ៊ុមព័ន្ធគេហដ្ឋានរបស់លោកស្រី យីងឡាក់ ទាំងយប់ទាំងថ្ងៃក្រុមបាតុករបានព្យាយាមទៅឡោមព័ន្ធផ្ទះឧបនាយករដ្ឋមន្ដ្រី របស់លោកស្រី យីង ឡាក់ មួយចំនួនទៀតផង ដើម្បីឲ្យមានការចុះចេញពីដំណែង។ នៅពេលជាមួយគ្នានោះកាសែតThe Nation របស់ថៃរាយការណ៍ថា បាតុករក៏បានទៅហ៊ុមព័ន្ធទីស្ដីការរបស់ក្រសួងការពារជាតិទៀតផង ហើយបាតុករខ្លះ ដែលបានទៅហ៊ុមព័ន្ធទីស្ដ្រីការក្រសួងការពារជាតិនោះ បានអំពាវនាវឲ្យអគ្គលេខាធិការអចិន្ដ្រៃយ៍របស់ក្រសួងនេះ ឲ្យលាលែងពីដំណែង។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ ប្រកាសថា ពួកគេនឹងធ្វើបាតុកម្មបិទផ្លូវនានានៅទីក្រុងបាងកក រយៈពេលបីខែ ប្រសិនបើលោកស្រី យីង ឡាក់ សំរេចរំលាយគណៈរដ្ឋមន្ដ្រីរបស់ខ្លួននោះ គឺបាតុករសំរេចរំសាយយុទ្ធនាការណ៍របស់ខ្លួនភ្លាមៗ៕
No comments:
Post a Comment
yes