លោក សូថេប ធុងសូបាង មេដឹកនាំបាតុករប្រឆាំងរដ្ឋាភិបាលនៅថៃ ត្រូវបានតុលាការសម្រេចដីកាចាប់ខ្លួន (រូបភាពពី asiasociety.org)
នៅទីបំផុតតុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃ បានសំរេចលើដីកាចាប់ខ្លួនមេដឹកនាំបាតុករ លោកសូថេប ធុងសូបាង និងមេដឹកនាំបាតុករចំនួន១៨នាក់ទៀត ពីបទបំពានច្បាប់គ្រាមានអាសន្ន បន្ទាប់ពីទីភ្នាក់ងារចារកម្ម DSI បានបរាជ័យមិនអាចចេញដីកាចាប់ខ្លួន មេដឹកនាំបាតុករកាលពីសប្ដាហ៍មុន។
តុលាការបានប្រកាសថាខ្លួនបានមើលឃើញភស្ដុតាង ដែលដាក់ប្រឆាំងលោកសូថេប ធុងសូបាង និងមេបាតុករចំនួន១៨នាក់ទៀត មានភាពរឹងមាំដែលចោទថា ជនសង្ស័យទាំងនេះបានបំពានច្បាប់គ្រាមានអាសន្ន ហើយបានបង្កឲ្យមានស្ថានភាពវឹកវរ នៅក្រុងបាងកក។
ប៉ូលីសបានដាក់ការសង្ស័យថា មេបាតុករប្រឆាំងរដ្ឋាភិបាល១៩នាក់នោះ បានរំលោភមាត្រា១១ និងមាត្រា១២ នៃច្បាប់គ្រាមានអាសន្នរបស់ប្រទេសដោយសារតែពួកគេបានដឹកនាំបាតុករអុកឡុក ស្ថានការណ៍នៅទីក្រុងបាងកក។ នេះជាលើកទី២ហើយ ដែលតុលាការព្រហ្មទណ្ឌក្រុងបាងកក បានសំរេចចេញដីកាចាប់ខ្លួនលោកសូថេប ធុងសូបាង ដែលលើកទី១ ការចេញដីការលើករណីព្រហ្មទណ្ឌផ្សេងពីនេះ បានធ្វើឡើងប៉ុន្ដែប៉ូលីសយុត្តិធម៌ មិនបានស្វែងរកចាប់ខ្លួន លោកសូថេប ធុងសូបាន និងមេបាតុករ១៨នាក់នោះទេ ដែលករណីនេះធ្វើឲ្យលោកស្រីយីង ឡាក់ បានរិៈគន់ជាខ្លាំងទៅលើសមត្ថកិច្ច របស់ប៉ូលីសដែលមិនព្រមអនុវត្តច្បាប់៕
No comments:
Post a Comment
yes