សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 6, 2014

តុលាការ​រដ្ឋធម្មនុញ​ថៃ​ច្រាន​ចោល​ករណី​ចោទ​អាប់​ភី​ស៊ីតថា​មាន​តួនាទី​ពីរ​ក្នុងពេល​តែមួយ​

លោកអាប់ភីស៊ិត មេដឹកនាំបក្សប្រឆាំងនៅថៃ មកពីគណបក្ស
ប្រជាធិបតេយ្យ (រូបភាពពី pd.co.th)

តុលាការ​រដ្ឋធម្មនុញ្ញ ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ​បាន​ទំលាក់ចោល​ករណី​ប្រឆាំង​មេដឹកនាំ​បក្សប្រឆាំង ​លោក​អាប់​ភី​ស៊ីត​ ក្នុងឋានៈ​ជា​អ្នកតំណាងរាស្ដ្រ​ទាក់ទិន ​និង​តួនាទី​របស់​លោក​ជា​គ្រូ​បណ្ដុះបណ្ដាល​កងទ័ព​។​
​ពាក្យបណ្ដឹង​ប្រឆាំង​លោក​អាប់​ភី​ស៊ីត​ បាន​ប្ដឹង​ឡើង​ដោយ​គណបក្ស​ភឿ​ថៃ ​តាម​រយៈ​ប្រធានរដ្ឋសភា​លោក Somsak Kiartsuranon​ ។​ កាល​នោះ​សមាជិក​សភា​បាន​ស្នើ​ឲ្យ​តុលាការ​ចេញ​សេចក្ដីសំរេច​មួយ​ថា ​តើ​គួរតែ​ដកហូត​សមាជិក​សភា​របស់​លោក​អា​ភី​ស៊ីត​បាន​ដែរ​ឬ​ទេ ​ព្រោះ​លោក​ធ្វើ​ជា​អ្នកដំណាងរាស្ដ្រ​ផង ​ធ្វើ​ជា​គ្រូបង្វឹក​ម្នាក់​នៃ​ក្រសួង​ការពារជាតិ​តាម​រាជក្រឹត្យ​ខែវិច្ឆិកា ឆ្នាំ២០១២​។​
​តុលាការ​បាន​លើក​ហេតុ​ផង​ថា ​បន្ទាប់ពី​ការរំលាយ​សភា​នៅ​ថ្ងៃទី៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៣ ​សមាជិកភាព​របស់​លោក​អាប់​ភី​ស៊ីត ​នៅពេលនេះ​គឺ​មិន​មាន​ភាពទៀតទាត់​ទេ​ ហើយ​មិន​ចាំបាច់​តុលាការ​ធ្វើ​សេចក្ដីសំរេច​ថា​ លោក​អាប់​ភី​ស៊ីត ​ប្រា​ក​ចាក​លក្ខន្ដិកៈ​មន្ត្រីរាជកា​រ​អ្វី​ឡើយ​។​ នៅ​ជាមួយគ្នា​នេះ​តុលាការ​រដ្ឋធម្មនុញ្ញ​ ក៏បាន​ច្រាន​ចោល​បណ្ដឹង​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​ ដើម្បីឲ្យ​រំលាយ​គណបក្ស​ភឿ​ថៃ​ដែរ​។​

​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ប្រកាស​ថា​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២​កុម្ភៈ​ គឺ​ជា​ផ្នែក​មួយ​រំលោភ​លើ​ក្រឹត្យ​ច្បាប់ ​គ្រា​មាន​អាសន្ន ហើយ​គណបក្ស​ភឿ​ថៃ​ព្យាយាម​រៀបចំ​ការបោះឆ្នោត​ ដែល​មិន​មាន​ភាព​សេរី ​និង​ត្រឹមត្រូវ​។​ ដោយ​មាន​ចៅក្រម​ចូលរួម​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​បាន​សំរេច​ថា​ មិន​មាន​មូលដ្ឋាន​រឹងមាំ​ ដើម្បី​ធ្វើការ​ចោទ​ប្រកាស​គណបក្ស​ភឿ​ថៃ​ថា ​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ចំនុច៦៨ ​ក្នុងពេល​ដែល​គណបក្ស​ចាំ​ផ្ទះ​នេះ​ បានរៀបចំ​ដំណើរការ​បោះឆ្នោត​ថ្ងៃ​ទី​២​កុម្ភៈ​នោះ​។​
​ប៉ុន្ដែ​ដើមបណ្ដឹង ​គឺ​មាន​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ ចំនួន​៣​នាក់ ​ជា​អ្នករៀបចំ​ពាក្យបណ្ដឹង​នេះ​ឡើង​។​
បើ​ទោះ​យ៉ាងណា ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​លោក​អាប់​ភី​ស៊ីត​ មេដឹកនាំ​បក្សប្រឆាំង​បាន​ប្រកាស​ថា​ លោក​កំពុងតែ​សិក្សា​ខាង​ផ្លូវច្បាប់​ដើម្បី​ប្ដឹង​គណបក្ស​ភឿ​ថៃ​ជា​ថ្មី​ម្ដងទៀត ​ពី​បទ​រំលោភ​រដ្ឋធម្មនុញ្ញ ​និង​បំពាន​អំណាច​រដ្ឋ​ ដោយសារ​តែ​រៀបចំ​បោះឆ្នោត​ថ្ងៃទី​២​កុម្ភៈ​ ប្រព្រឹត្តទៅ​មិន​មាន​ភាពត្រឹមត្រូវ ​និង​សេរី​ ហើយ​បាន​ធ្វើឲ្យ​ខាត់​បង់​ថវិកា​រដ្ឋ​រាប់​លាន​ដុល្លារ​អាមេរិក​។​
ជាមួយគ្នា​នេះ​គណបក្ស​ភឿ​ថៃ ​គំរាម​ថា​ នឹង​ប្ដឹង​បក​វិញ​ទៅ​លើ​គណបក្ស​ប្រជាធិបតេយ្យ ​របស់​លោក ​អាប់​ភី​ស៊ីត​ ផងដែរ​៕

No comments:

Post a Comment

yes