សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 20, 2014

រាជរដ្ឋាភិបាល​កែសម្រួល​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បាតុកម្ម​-​កូដកម្ម​​

រាជរដ្ឋាភិបាល​កម្ពុជា កែសម្រួល​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម​-​កូដកម្ម នៅ​តាម​គ្រប់​មុខសញ្ញា ដោយ​មាន​សមាភាព​មន្ត្រី ៤៨​រូប និង​អភិបាល​រាជធានី​-​ខេត្ត​។​
​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី​១៩ ​ខែ​កុម្ភៈ ឲ្យដឹងថា គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​-​បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា  ដែល​បាន​កែសម្រួល​នោះ បានតែងតាំង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ប្រធាន និង​អនុប្រធាន​ចំនួន ១២ ព្រមទាំង​សមាជិក ជាច្រើនរូប​។​
​បើ​តាម​របាយការណ៍​លទ្ធផល​ការងារ ​ឆ្នាំ​២០១៣ របស់​ក្រសួង​មហាផ្ទៃ ចេញផ្សាយ​នៅ​ថ្ងៃទី​១៩​ ខែ​កុម្ភៈ​នេះ បង្ហាញថា ការធ្វើ​បាតុកម្ម​-​កូដកម្ម ក្នុង​ឆ្នាំ​២០១៣ សរុប​មាន​ចំនួន ៨៤២​លើក ក្នុងនោះ​បង្ក​ដោយ​ប្រជាពលរដ្ឋ​មាន​ចំនួន ៤២៤​លើក និង​កម្មករ ៤១៨​លើក ដោយ​មាន​ការ​លូកដៃ​ពី​អ្នកនយោបាយ សង្គម​ស៊ីវិល និង​សហជីព​មួយចំនួន​ផង​ដែរ​។
របាយការណ៍​លទ្ធផល​ការងារ ឲ្យដឹងទៀតថា ក្នុង​ការប៉ះទង្គិចរ​វា​ង​សមត្ថកិច្ច និង​កម្លាំង​អនាធិបតេយ្យ ចំនួន ៦​លើក បាន​បង្ក​ឲ្យស្លាប់​មនុស្ស ០៦​នាក់ របួស ៣៥​នាក់ និង​សមត្ថកិច្ច​រងរបួស ៨០​នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​ចំនួន​ធំ​៕

No comments:

Post a Comment

yes