សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 20, 2014

World Bank៖អត្រា​ភាពក្រីក្រ​នៅ​កម្ពុជាក្នុង​រយៈពេល​៧​ឆ្នាំធ្លាក់ចុះ​ជា​ង​ពាក់កណ្តាល​​

សៀវភៅវាយតម្លៃភាពក្រីក្រនៅកម្ពុជាឆ្នាំ២០១៣ បោះពុម្ភដោយ
ធនាគារពិភពលោក (រូបថត៖ តាំង វីដា)

ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ផ្សព្វផ្សាយ​របាយការណ៍​ថ្មី​មួយ ដោយ​រកឃើញថា អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា ក្នុង​រយៈពេល ៧​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០០៤ បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល ដែល​នាំ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​កាត់បន្ថយ​ភាពក្រីក្រ​ល្អ​ជាងគេ​មួយ ក្នុងចំណោម​ប្រទេស​ដទៃ​ទៀត​។​
​របាយការណ៍​វាយតម្លៃ​ភាពក្រីក្រ​នៅ​កម្ពុជា ប្រចាំឆ្នាំ​២០១៣ ដែល​ត្រូវបាន​ដាក់​បង្ហាញ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​រួម រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ធនាគារ​ពិភពលោក នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​នេះ បង្ហាញថា អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា ត្រូវ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ពី ៥៣,២% នៅ​ឆ្នាំ​២០០៤ មក​ត្រឹម ២០,៥% នៅ​ឆ្នាំ​២០១១ ដែល​ជា​ហេតុ​ធ្វើឲ្យ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ៤ ក្នុងនាម​ជា​ប្រទេស​ដែល​កាត់បន្ថយ​ភាពក្រីក្រ​ល្អ​ជាងគេ ក្នុង​ពិភពលោក​។ ក្នុងន័យនេះ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៧​លាន​នាក់ ក្នុង​ឆ្នាំ​២០០៤ ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម ៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១១​។​

Not Found

  • Code: NoSuchKey
  • Message: The specified key does not exist.
  • Key: f6Qm7/1/static.html
  • RequestId: 1A265D038635A315
  • HostId: sQFZ+uQqo3/XTteIXmcrBW/ifjLWqmd8fVkFS+//4xC3gFXBgqpB+tUqt9uKyFxD

An Error Occurred While Attempting to Retrieve a Custom Error Document

  • Code: NoSuchKey
  • Message: The specified key does not exist.
  • Key: 404.html

No comments:

Post a Comment

yes