សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 13, 2014

ស្ថានទូតអូស្រ្តាលីប្រកាស​​រើស​​និស្សិត​​អាហារូបករណ៍ឆ្នាំ២០១៥

Return students_Sovannara
រូបថត​ជាមួយ​ក្រុម​និស្សិត​ដែលទើប​បញ្ចប់ការ​សិក្សា​ពីប្រទេស​​អូស្ត្រាលី
 រូបភាព​​ដោយ សរ​ សុវណ្ណារ៉ា (Credit: ABC Licensed) 

ABC RADIO Australia

ស្ថាន​ទូត​អូស្រ្តាលី​បាន​ប្រកាស​ជ្រើ​ស​រើស​និស្សិត​កម្ពុជា ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំ​២០១៥ ខាង​មុខ​នេះ។
មន្រ្តី​ស្ថាន​ទូត​អូស្រ្តាលី​បាន​ឲ្យ​ដឹងថា អាហារូប​ករណ៍​ឆ្នាំ​២០១៥ មាន​ផ្នែក​សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង ពាណិជ្ជកម្ម។
អាហារូប​ករណ៍​នេះ​បាន​ផ្តល់​ឱ​កាស​ដល់​មនុស្ស​គ្រប់គ្នា ហើយ​ការ​ដាក់​ពាក្យ​ត្រូវ​បាន​លើកទឹក​ចិត្ត ដល់​ស្រ្តី ​ជន​ពិការ និង​អ្នក​ដែល​មកពី​បណ្តា​ខេត្ត។
កម្មវិធី​អាហារូបករណ៍​អូស្រ្តាលី​​ត្រូវ​បាន​​បើក​សម្រាប់​មន្រ្តី​ពី​ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន។
សូមបញ្ជាក់​ថា នៅ​ក្នុង​ពិធី​ប្រកាស​កម្មវិធី​​​អាហារូបករណ៍​​ឆ្នាំ​២០១៥ នេះ ក៏​មាន​ការ​បង្ហាញ​និស្សិត​អាហារូបករណ៍​​ ដែល​​​ទើប​បាន​បញ្ចប់​​ចំនួន​៤៧​នាក់។

អ្នកស្រី លី សុខលាភ និស្សិត​​​បាន​ទៅ​​សិក្សា​ផ្នែក​ការទូត បាន​ឲ្យ​ដឹង​អំពី​ការ​យក​ចំណេះវិជ្ជា​មកប្រើ​ប្រាស់​នៅកម្ពុជា។
(សំឡេង អ្នកស្រី លី សុខលាភ)
ជាមួយ​គ្នា​នេះ លោក ឈួន ភក្តិ  និស្សិត​ដែល​ទើប​ត្រលប់​មកវិញ ក៏​បាន​បង្ហាញ​អំពី​ការ​យក​ចំណេះ វិជ្ជា​មកជួយ​ដល់​សង្គម​កម្ពុជា។
(សំឡេង លោក ឈួន ភក្តិ​)
មន្រ្តី​​ស្ថាន​ទូត​អូស្រ្តាលី បាន​ឲ្យ​ដឹងថា និស្សិត​ទើប​បញ្ចប់​ពីការ​សិក្សា​ បាន​ទទួល​ជំនាញ​ផ្នែក គ្រប់គ្រង​ចំណូលអន្តរជាតិ  សេដ្ឋកិច្ច​ សុខាភិបាល ការ​គ្រប់គ្រង​ធនធាន​ទឹក និង​ផ្នែក​រៀបចំ​នគរូបនីយកម្ម។
លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តីក្រ​សួងអប់រំ  ដែល​​មាន​វត្តមាន​នៅ​​ក្នុង​ពិធី​នេះ​ដែរ បាន​បង្ហា​ញ​ថា​​និស្សិត​ ដែល​បាន​​ទទួល​ការ​សិក្សា​ពី​​​ប្រទេស​​​អូស្ត្រាលី ​​រហូត​មកដល់​ពេល​នេះ បាន​ចំនួន​ជាង​៥០០នាក់ហើយ។ លោក​បាន​បញ្ជាក់​ថា និស្សិត​ទាំង​នោះ​បាន​យក​​ជំនាញ​ទាំង​នោះ មក​បម្រើ​​សង្គម​​កម្ពុជា។​
(សំឡេង លោក ហង់ ជួនណារ៉ុន)
មន្រ្តី​ស្ថាន​ទូត​​អូស្រ្តាលី បានបញ្ជាក់​ថា​ ការ​ដាក់​ពា​ក្យអាហារូបករណ៍​​​ឆ្នាំ​២០១៥​ ត្រូវ​ចាប់​ផ្តើម ទទួលពាក្យ​​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ហើយ​នឹង​​ឈប់​​ទទួល​ពា​ក្យ​នៅ​ថ្ងៃទី​៣០ ខែ​​មេសាឆ្នាំ​​២០១៤ ​ខា​ង​មុខ​នេះ​។
មន្រ្តី​អប់រំ​​កម្ពុជា​បាន​ឲ្យ​ដឹងថា​ រហូត​មក​ដល់​​ពេល​នេះ និស្សិត​កម្ពុជា​បាន​ទទួល​​​​អាហារូបករណ៍​ទៅ​សិក្សា​នៅប្រទេស​អូស្រ្តាលី  អាម៉េរិក​ ជប៉ុន បារាំង​ ចិន​ រុស្សី​ និង​​បណ្តា​​ប្រទេស​​មួយចំនួន​ទៀត​៕

No comments:

Post a Comment

yes