សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 23, 2014

សហគមន៍​រងគ្រោះ​រឿង​ដីធ្លី​នៅ​បឹងកក់ផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដោយ​ការបង្ក្រាប​ហិង្សា​កាលពីដើម​ខែ​មករា​​

សហគមន៍​រងគ្រោះ​រឿង​ដីធ្លី​នៅ​តំបន់​បឹង​កក់ នៅ​ថ្ងៃ​អាទិត្យ​ទី​២៣ កុម្ភៈ​នេះ ឧបត្ថម្ភ​ថវិកា​បន្តិចបន្តួច ដល់​ជនរងគ្រោះ​ក្នុង​ការបង្ក្រាប​ដោយ​ហិង្សា កាលពីដើម​ខែ​មករា ដែល​បណ្ដាលឲ្យ​មាន​អ្នកស្លាប់ និង​អ្នករងរបួស​រាប់សិប​នាក់ និង​ចាប់ខ្លួន​២៣​នាក់​។​
នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ គ្រួសារ​ជនរងគ្រោះ​ចំនួន ៥៦​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​សហគមន៍​បឹងកក់ ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ ក្នុងនោះ​គ្រួសារ​អ្នក​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង និង​គ្រួសារ​អ្នករងរបួស បាន​ទទួល​ប្រាក់​ឧបត្ថម្ភ ម្នាក់​ជាង​៣០​ដុល្លារ ចំណែកឯ​គ្រួសារ​អ្នកស្លាប់​បាត់បង់​ជីវិត​ដោយ​ការបង្ក្រាប បាន​ទទួល​ម្នាក់​១០០​ដុល្លារ​។ ជំនួយ​ឧបត្ថម្ភ​នឹង​កើនឡើង​ថែម​ទៀត ដោយសារ​នៅពេល​នេះ មាន​សប្បុរសជន​បន្ត​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់​។ 
​ថ្លែង​មុន​ពិធី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វ​ន្នី ឲ្យដឹងថា ថ្វី​បើ​ប្រាក់​ឧបត្ថម្ភ​មាន​ចំនួន​តិចតួច តែ​វា​បង្ហាញឲ្យឃើញ​ពី​ទឹកចិត្ត​សាមគ្គី ស្រឡាញ់​អាណិត​គ្នា ក្នុងឋានៈ​ជា​ខ្មែរ​ដូច​គ្នា ហើយ​វា​ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា និង​ជួយ​គាំពារ​គ្នា​ផងដែរ​។ អ្នកស្រី​បន្ថែមថា ថវិកា​ដែល​សហគមន៍​បឹងកក់​ផ្ដល់​ដល់​ជនរងគ្រោះ​នៅ​ថ្ងៃនេះ គឺ​បានមកពី​សប្បុរសជន​ខ្មែរ​ក្នុង និង​ក្រៅប្រទេស​។​

​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​បាតុកម្ម​របស់​កម្មករ និង​សហជីព ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​ផ្លូវវេង​ស្រេង បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​៥​នាក់ រងរបួស​ប្រមាណ​៤០​នាក់ និង ចាប់ខ្លួន​២៣​នាក់​៕

No comments:

Post a Comment

yes