សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 23, 2014

អង្គភាព​ប្រឆាំង​អំពើពុករលួយបង្ហោះ​លិខិត​រិះគន់លោកឱមយិនទៀង​​

លោក ឱម យិនទៀង ក្នុងសន្និសីទកន្លងទៅ (រូបថត ឡាយ សាមាន)

​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ទម្លាយ​ឲ្យដឹងពី​អ្នក​រិះគន់​ស្ថាប័ន​ខ្លួន​ថា ខកខាន​ចាត់វិធានការបង្ក្រាប​អំពើពុករលួយ​ ឲ្យមាន​ប្រសិទ្ធភាពនៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ជិត​ពីរ​ឆ្នាំ​មុន​នោះ​ថា ដោយសារ​បញ្ហា​បក្ខពួកនិយម ។​
​តាម​ការ​ចុះផ្សាយ​នៅ​លើ​គេហទំព័ររបស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ​ឲ្យដឹងថា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង បាន​ទទួល​ហើយ​នូវ​លិខិត​រិះគន់​នោះ ហើយ​អង្គភាព​នេះ ជួយ​ផ្សព្វផ្សាយ​បន្ត ដើម្បី​កុំឲ្យ​អ្នក​រិះគន់​ពិបាក​យក​ទៅ​ផ្សព្វផ្សាយ អាច​នាំឲ្យ​មាន​ការប្តឹង​ពី​បទ​បរិហាកេរ្តិ៍​។​
​លិខិត​រិះគន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សរសេរថា កាលពី​ថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០១២ លោក​ឱម យិនទៀង​ និង​សហការី​ ជាង​២០​នាក់ បាន​ចុះ​បង្ក្រាប​​អំពើពុករលួយ ហើយ​ចាប់បាន ​១៦​ឧបសម្ព័ន្ធ របស់​ប្រធាន​ពន្ធដារ​ខណ្ឌមានជ័យ លោក សាយ សុផល ដែល​ប្រព្រឹត​អំពើ​ពុករលួយ ៤៦​ស្ថានីយ​ប្រេង​ខណ្ឌមានជ័យ។​
​លិខិត​បន្ត​ថា ​មក​ដល់ពេលនេះ លោក​ឱម យិនទៀង មិនទាន់បាន​ចាត់វិធានការណ៍​ទៅលើ​មន្ត្រី​រូប​នោះ​នៅឡើយ​ទេ ។​ ​អ្នក​រិះគន់​សង្ស័យថា ការ​មិន​ចាត់​វិធានការ​នេះ ទំនង​ជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យដឹងថា លោក សាយ សុផល ជា​កូនប្រសាររបស់​លោក ​ទេព ង​ន។​

​លិខិតបញ្ជាក់​ថា ពួកគេ​ នឹង​បន្ត​ដាក់​លិខិត​នេះ​ ទៅ​ប្រអប់​សំបុត្រ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​យក​ទៅ​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ទៀត​ផង ។​
VOD ​មិនទាន់​អាច​ទាក់ទង លោក សាយ សុផល ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយតប​ជុំវិញ​លិខិតចោទប្រកាន់ ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​គេហទំព័ររបស់​អង្គ​ភាព​​ប្រឆាំង​អំពើពុករលួយ​នោះ​បាន​នៅឡើយ​ទេ។​
​ទោះជា​យ៉ាងណា​លិខិត​នោះ​ សរសេរ​បែប​ចំអក​ថា ជួយ​ខ្សឹប​ប្រាប់​លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង ថា​ពួកគេ​ឆ្ងល់​ ថា​វិធាន​ការ​នោះ​ដល់​ណា​ហើយ៕

No comments:

Post a Comment

yes