សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 7, 2014

គណៈកម្មាការ​បោះឆ្នោត​ថៃ​នឹង​ធ្វើ​ការវាយតម្លៃដំណើរការ​បោះឆ្នោតថ្ងៃទី​២កុម្ភៈដ៏​ចម្រូងចម្រាស​​

មន្រ្តីការិយាបោះឆ្នោត នៅក្រុងបាងកក រាប់សន្លឹកឆ្នោត បន្ទាប់ពី
ការបោះឆ្នោតត្រូវបានបញ្ចប់ (រូបភាពពី AFP)

គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ប្រទេស​ថៃ​ នៅ​ថ្ងៃ​សុក្រ​នេះ​ នឹង​ធ្វើ​សេចក្ដីសំរេច​មួយ ​អំពី​អ្វី​ដែល​ខ្លួន​បាន​មើ​ឃើញ​ការលំបាក​មួយ​ចំនួន ​ទាក់ទិន​ទៅ​និង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ដែល​បាន​អុក​ឡុង​ និង​ប្រឆាំង​ពី​សំណាក់​ក្រុមប្រឆាំង​រដ្ឋាភិបាល​។​
លោកស្នងការ​រៀបចំ​កា​រ​បោះឆ្នោត ​របស់​ប្រទេស​ថៃ​ លោក ​សុន​ឆៃ​ ស្រី​សុធី​យ៉ាខ​ន ​បាន​និយាយ​ថា​ ស្នងកា​រទាំង​៥នៃ​ស្ថាប័ន​របស់​លោក​ និង​កោះ​ឲ្យមាន​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃនេះ​ដើម្បី​ពិភាក្សា​ និង​វាយ​តំលៃ​ទៅលើ​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​២​កុម្ភៈ​ ថា​តើ​មាន​អ្វីខ្លះ​ដែល​ត្រូវ​ដោះស្រាយ​បន្ដទៀត​។​
លោក​បាន​បន្ដទៀតថា ​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ផងដែរ ​ពី​អ្នកជំនាញ​ខាងច្បាប់​ ទាំង​ច្បាប់​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​បោះឆ្នោត​។​ លោក​ឲ្យដឹងថា​ លោក​មិន​បាន​គិតថា​នឹង​មាន​សេចក្ដីសំរេច​ណាមួយ ​ត្រូវបាន​ធ្វើឡើង​នៅ​ឯ​កិច្ចប្រជុំ​នោះ​ទេ​។​
បើទោះជា​យ៉ាងណា ​លោក​ព្រួយបារម្ភ​អំពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​នៅ​ថៃ ​ដែល​អាច​ទាញ​ឲ្យមាន​ជម្លោះនយោបាយ​កាន់តែខ្លាំ​ង​ឡើង​ថែម​ទៀត​។ ​នៅក្នុង​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ថៃ ​កាលពី​ថ្ងៃអាទិត្យ​ មាន​គណបក្ស​ចូលរួម​ប្រមាណ​ជា​៥៣ ​ប៉ុន្ដែ​មណ្ឌលបោះឆ្នោត​ប្រមាណ​ជា​៤៥​មណ្ឌល ​ក្នុងចំណោម៣៧៥​មណ្ឌល ​មិនអាច​ដំណើរការ​បាន​ព្រោះតែ​ក្រុម​ប្រឆាំង​បាន​អុកឡុក​យ៉ាងខ្លាំង ​ហើយ​នៅពេល​ជាមួយគ្នា​នោះ ​ស្ថានីយបោះឆ្នោត​ចំនួន​១២០០០​ មិន​អាច​បោះឆ្នោត​បាន​ខណៈ​ដែល​អ្នក​បោះឆ្នោត​ប្រមាណ​ជាង១០​លាន​នាក់​ ក្នុងចំណោម​៤៣​លាន​នាក់​ មិន​បាន​ចេញ​ទៅ​បោះឆ្នោត​។ ​

តាម​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត បញ្ជាក់ថា​ ការបោះឆ្នោត​មុន​អាណត្តិ ​នៃ​រាជាណាចក្រ​ថៃ​ គឺ​ចំនួន​ប្រជាជន​ចេញ​ទៅ​បោះឆ្នោត​ប្រមាណ​ជា​៥០%​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ការបោះឆ្នោត​ឆ្នាំ​២០១១ មាន៧៥%៕

No comments:

Post a Comment

yes