សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 3, 2014

​អ្នកវិភាគ​៖បើ​កម្ពុជា​បោះឆ្នោត​មុន​អាណត្តិនឹង​ទាញ​បាន​ប្រយោជន៍​ច្រើន​ពី​ប្រទេស​ថៃ​​


អ្នកវិភាគ​នយោបាយ និង​អ្នកជំនាញ ធ្វើការ​លើ​វិស័យ​បោះឆ្នោត​នៅ​កម្ពុជា ឲ្យ VOD ដឹង​នៅ​ថ្ងៃ​ចន្ទថា បើ​កម្ពុជា​បោះឆ្នោត​មុន​អាណត្តិ នឹង​ទទួលបាន​ផល​ចំណេញ​ច្រើន​ពី​ប្រទេស​ថៃ ខណៈ​ប្រទេស​ជាប់​របង​គ្នា​មួយ​នេះ កំពុង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។​
នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១ ខែ​កម្ភៈ មាន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប្រឆាំង និង​ក្រុម​គាំទ្រ​រដ្ឋាភិបាល ដោយ​គ្រាប់បែក និង​បាញ់កាំភ្លើង នៅ​ជាយក្រុង​បាងកក បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​៦​នាក់​ស្លាប់ និង​រាប់សិប​នាក់​រងរបួស​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នៅ​ថៃ បង្ហាញថា ការិយាល័យ​បោះឆ្នោត​ប្រមាណ​១០០០០ មិន​អាច​បើក​ដំណើរការ​នៅពេល​បោះឆ្នោត នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយសារ​ក្រុមប្រឆាំង​បង្ក​ការរំខាន​។ អ្នកវិភាគនិយាយថា នេះ​ជា​ការគំរាមកំហែង​ដល់​អ្នក​វិនិយោគ​នៅ​ថៃ​ផង​ដែរ​។​
​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា បើ​កម្ពុជា​បោះឆ្នោត​មុន​អាណត្តិ អាច​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ល្អ​ជាង​នៅ​ប្រទេស​ថៃ ដែល​ពេលនោះ អ្នកវិនិយោគ អាច​ងាក​ចេញពី​ប្រទេស​ថៃ មក​បណ្តាក់ទុន​នៅ​កម្ពុជា​។
​ប៉ុន្តែ លោក សុខ ទូច បញ្ជាក់ថា ដើម្បី​ឲ្យ​ការបោះឆ្នោត មាន​សេរី និង​យុត្ត​ធម៌ គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ គួរ​លើក​យក​បញ្ហា​ប្រឈម​ដាក់​លើ​តុ រក​ដំណោះស្រាយ​រួមមួយ ដើម្បី​ជជែក​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា នឹង​ទាញ​ផលចំណេញ​ពី​ជម្លោះ​ផ្ទៃក្នុង​របស់​ថៃ​ទៀតផង ​«​ថៃ​គឺជា រាប់សែន​វិនិយោគ ធំៗ​ណាស់​។ អ៊ីចឹង​ទេ យើង​ត្រូវ​គិត​មើល​ប្រសិន​ជា​យើ​ត​ឈ្លោះ​គា្ន​ដែរ គេ​ទៅ​ណា គេ​មិន​មក​យើង​ទេ​។ ដូន្នេះ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នេះ ជាបន្ទាន់​។ ឱកាស​ល្អ​ណាស់ នៅពេល​ដែល​កម្ពុជា​ដោះស្រាយ​បញ្ហា​ឲ្យ​ចប់សព្វគ្រប់ វិនិយោគ​នឹង​មក​ស្រុក​យើង ហើយ​យើង​នឹង​ធូរធារ​»​។​

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ (​និចហ្វិច​) លោក ហង្ស ពុទ្ធា យល់ថា បើ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ស្រុះស្រួល​គ្នា បោះឆ្នោត​ឡើងវិញ​ពិតមែន កម្ពុជា​នឹង​ទទួលបាន​ផល​វិជ្ជមាន​ច្រើន សម្រាប់​សេដ្ឋកិច្ច​ជាតិ​។ ផ្ទុយ​មកវិញ លោក​ថា បើ​ថ្នាក់​ដឹកនាំ គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ មិន​ព្រម​បញ្ចប់​ជម្លោះ​ឲ្យបាន​ឆាប់​ទេ នោះ​ស្ថានការណ៍​របស់​កម្ពុជា​អាច ដូច​ប្រទេស​ថៃ​ផង​ដែរ «​គណបក្សប្រឆាំង ដែល​លោក​កំពុង​ធ្វើ​សកម្មភាព​តវ៉ា​នោះ គឺ​បដិសេធ​ចំពោះ​ការ​ការបោះឆ្នោត មានន័យ​ថា​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​នោះ ចុះចេញ​ពី​តំណែង អ៊ីចឹង​យើង​ឃើញ​ថា​ទស្សនៈ​របស់​ក្រុម​បក្ស​ទាំងពីរ​នេះ​ឯង មិន​ត្រូវ​គ្នា​ស្រេច​ហើយ អញ្ជឹង​មិន​និយាយ​ដល់​ការបោះ​ឆ្នោត​ទេ សូម្បី​តែ​ក្នុង​ជីវភាព​រស់នៅ​ធម្មតា ក៏​អាច​នឹង​មាន​ហិង្សា​កើតឡើង​ដែរ ចុះ​ទម្រាំ​តែ​ឈានដល់​ការបោះឆ្នោត​ទៀត​។ អ៊ីចឹង​ហិង្សា​កើតមាន​ជា​យក​ថា​ហេតុ តែម្តង​»​។​
ទោះជា​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា កម្ពុជា​មិន​អាច​មាន​ស្ថានភាព​តានតឹង​ដូច​ប្រទេស​ថៃ​នោះ​ទេ ពីព្រោះ​កម្ពុជា​មិនមាន​ច្បាប់​ណា តម្រូវ​ឲ្យ​បោះឆ្នោត​ឡើងវិញ​។ លោក​បញ្ជាក់ថា បើទោះបី​កម្ពុជា មាន​ជម្លោះ​នយោបាយ​អូសបន្លាយ​យ៉ាងណា តែ​កម្ពុជា ក៏​មិន​បាត់បង់​អ្នកវិនិយោគ​នៅឡើយ​ «​យើង​ធម្មតា​ទៅ យើង​ដើរ​រក​ទីផ្សារ ជួយ​ជា​អាជ្ញាកណ្តាល ជួយ​ធ្វើ​ជា​អ្នកសម្របសម្រួល ឲ្យ​វិនិយោគទុន​ជាមួយនឹង​ទីផ្សារ អន្តរជាតិ ហើយ​យើង​នៅ​រក​តទៅទៀត ហើយ​យើង​យក​ពន្ធដា ធម្មតា ដូច​យើង​ធា្លប់បាន​ធ្វើប្រមាណ​កន្លះ​ឆ្នាំ​កន្លងមកហើយ​»​។​
​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាំពាក្យ លោក យឹម សុវណ្ណ មិនអាច​ទាក់ទង​បាន​ទេ​។ ​ប៉ុន្តែ​កន្លងមក គណបក្ស​សង្ក្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ​។​
​រហូតមកដល់​ពេលនេះ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ត្រូវបាន​អ្នកវិភាគ​ចាត់ទុកថា កំពុង​ជាប់​គាំង បើ​ទោះ​ជា​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា មិន​ជាប់​គាំងក៏ដោយ​។​
​សហរដ្ឋអាមេរិក​ បាន​ផ្តាច់​ជំនួយ​៨០​លាន​ដុល្លារ​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខណៈ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ មិន​ឯកភាព​គ្នា​លើ​លទ្ធផល​បោះឆ្នោត​៕

No comments:

Post a Comment

yes