សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 11, 2014

សាលាឧទ្ធរណ៍​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់​​

រូបថតសកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ ដែល​ជាប់ឃុំ 
(រូបថត តាត ឧត្តម)

ប្រធាន​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ ដោយតម្កល់​សេចក្តីសម្រេច​របស់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​។
​បន្ទាប់ពី​សវនាកា​រ​រយៈពេល ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បាន​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង ដែល​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដោយ​លើក​ហេតុផល​ថា សំណុំរឿង​មាន​សហចារី​ច្រើន​អាច​​ប៉ះពាល់​ដល់​ដំណើរការ​សវនាការ  ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដោយសារ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​និតិ​វិធី​ស៊ើបអង្កេត​។​
ទាក់ទង​នឹង​ការសម្រេច​នេះ លោក សំ សុគ​ង់ មេធាវី​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​វន់ ពៅ និង​កម្មករ​មួយ​ចំនួន​ទៀត មានប្រសាសន៍ថា ក្រុម​មេធាវី គ្រោង​នឹង​បន្ត​ដាក់​ពាក្យ​ប្តឹង​សុំនៅ​ក្រៅឃុំ​របស់​អ្នក​ទាំង​២១​នាក់​ ​ទៅ​តុលាការ​កំពូល​ទៀត នៅក្នុង​សប្តាហ៍​នេះ​។
កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ តុលាការ​សាលាដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ផុន សុខ​ជា អាយុ​១៧​ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។​

​អ្នក​ទាំង​២៣​នាក់​នោះ ក្នុងនោះ​មាន​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ដោយឡែក​កម្មករ​ម្នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ បច្ចុប្បន្ននេះ ពួកគេ​កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់​ចាម។
អ្នកទាំង​២៣នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​​ដោយ​ហិង្សា​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ខណៈ​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ ដល់​កម្មករ​៕

No comments:

Post a Comment

yes