ព្រះតេជគុណ ប៊ុត ប៊ុនតេង មានសង្ឃដីកាទៅកាន់អ្នកសារព័ត៌
មាននៅមុខសាលាឧទ្ធរណ៍ នាព្រឹកនេះ (រូបថត៖ សាមាន)
VOD
ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រមានថា នឹងដឹកនាំស្ម័គ្រចិត្ត បូជាព្រះកាយ នៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រសិនតុលាការមិនដោះលែងកម្មករ សកម្មជនដីធ្លី និងមន្ត្រីសហជីព២១នាក់នោះ។
ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមព្រះតេជគុណ ប៊ុត ប៊ុនតេង ប្រកាសបែបនេះ នៅចំពោះមុខប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ២០០អង្គនាក់ នៅមុខសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះ ខណៈចៅក្រមកំពុងបើកសវនាការ លើបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកទាំង២១នោះ។
ក្រៅពីទាមទារឲ្យដោះលែង សកម្មជនសិទ្ធិមនុស្ស និងកម្មករ ព្រះតេជគុណ ប៊ុត ប៊ុនតេង ក៏ទាមទារឲ្យរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ឈប់ការប្រើឥទ្ធិពលនយោបាយទៅលើតុលាការ ដើម្បីឲ្យប្រជាជន ជាជនរងគ្រោះទូទាំងប្រទេស អាចស្វែងរកយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការបាន។
ទោះយ៉ាងណា ព្រះអង្គមិនទាន់កំណត់ថ្ងៃជាក់លាក់នៅ ការបូជាព្រះកាយនេះទេ ដោយបញ្ជាក់ថា រង់ចាំមើល ការសម្រេចមន្ត្រីចិត្តរបស់តុលាការ និងរដ្ឋាភិបាលមួយរយៈសិន៕

No comments:
Post a Comment
yes