សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 5, 2014

កម្មករ​រោងចក្រ​ហ្គោលឌិនផ្លាស​ធ្វើ​កូដកម្ម

កម្មករ​រោងចក្រ​កាត់ដេរ ហ្គោលឌិន ផ្លាស (Golden Plus) ប្រមាណ ២០០​នាក់ ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ នេះ ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ថែម​​ម៉ោង ដែល​ក្រុម​កម្មករ​ចោទ​ថា ថៅកែ​មិន​ព្រម​បើក​ឲ្យ។

រោងចក្រ​ហ្គោលឌិនផ្លាស ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ភូមិ​បឹងក្អែក ឃុំ​ព្រែករកា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។
មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា ដែល​ចុះ​ទៅ​ត្រួត​ពិនិត្យ​ក្រែង​មាន​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កន្លែង​កូដកម្ម​នោះ ឲ្យ​ដឹង​ថា កម្មករ​ធ្វើ​បាតុកម្ម​នេះ​ដោយសារ​ថៅកែ​រោងចក្រ​មិន​បើក​ប្រាក់​​ខែ ក្នុង​ខែ​មករា ឆ្នាំ​២០១៤ ឲ្យ​កម្មករ៖ «ហើយ​សកម្មភាព​នៃ​ការ​តវ៉ា​របស់​គាត់ គឺ​នៅ​ឈរ​មុខ​រោងចក្រ​ហ្នឹង មាន​ដាក់​ធុងបាស​រាំ​កម្សាន្ត»។
លោក​ថា រោងចក្រ ហ្គោលឌិន ផ្លាស មាន​កម្មករ​ធ្វើ​ការ​ប្រហែល​ជាង ៤០០​នាក់ តែ​កម្មករ​ចំនួន​ប្រហែល ២០០​នាក់​ទេ ធ្វើ​បាតុកម្ម​ទាមទារ​បើក​ប្រាក់​ថែម​ម៉ោង។

កម្មករ​ម្នាក់​ឈ្មោះ ពលៈ សុភ័ក្រណា ដែល​អ្វើ​កូដកម្ម​នេះ បញ្ជាក់​ថា ​កម្មករ​បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ក្រោយ​ពេល​លោក​ថៅកែ​ជនជាតិ​ចិន បាន​ប្រកាស​នៅ​ដើម​ខែ​កុម្ភៈ មិន​បើក​ប្រាក់​ថែម​ម៉ោង​ឲ្យ​កម្មករ។ ក៏​ប៉ុន្តែ មក​ទល់​ថ្ងៃ​ទី​៥ កុម្ភៈ នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ ខណៈ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ទៅ​រោងចក្រ​នោះ នៅ​ថ្ងៃ​ទី​៥ កុម្ភៈ នេះ។

No comments:

Post a Comment

yes