សិស្សសាលាជាច្រើនចូលរួមពិធីសម្ពោធទីលានប្រជាធិបតេយ្យ
កាលពីថ្ងៃទី៤ វិច្ឆិកា ២០១០
សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ប្រចាំនៅប្រទេសកម្ពុជា ផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែមីនា គូសបញ្ជាក់ថា ថវិកាជំនួយដែលមានតម្លៃស្មើនឹងជាង ៣លាន ៩សែនដុល្លារអាមេរិក នឹងផ្តល់ជូនដល់អង្គការ សមាគមនានា ដែលធ្វើការងារទាក់ទងនឹងវិស័យទាំងអស់នេះ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ បង្កើនការអភិវឌ្ឍ ព្រមទាំងតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវាកម្មសាធារណៈ។
ចាប់តាំងពីឆ្នាំ២០០៨ មក សហភាពអឺរ៉ុប បានផ្តល់ថវិកាជាង ១៤លានអឺរ៉ូ ដល់ដំណើរការគម្រោងចំនួន៣១ ក្រោមកម្មវិធីនេះ។
សេចក្តី ប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ជូនដំណឹងថា កាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំថវិកា និងគម្រោងអនុវត្តន៍ នឹងបញ្ចប់នៅត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤៕

No comments:
Post a Comment
yes