សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 28, 2014

តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ជន​ជាប់​ចោទ​៧​នាក់​ពី​បទ​ក្បត់​ជាតិ

ជន​ជាប់​ចោទ​ក្បត់​ជាតិ ៦១០ 
ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ដើរ​ចេញ​ពី​បន្ទប់​ជន​ជាប់​ចោទ​ចូល​ក្នុង​សវនាការ​នា​សាលា​ដំបូង​រាជធានី​ ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ មីនា នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​ជន​ជាប់​ចោទ ៧​នាក់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ចូល​រួម​សកម្មភាព​ជាមួយ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់។

ជន​ជាប់​ចោទ​ទាំង ៧​នាក់​នោះ ៣​នាក់​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម និង ៤​នាក់​ផ្សេង​ទៀត​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ឆ្លង​ដែន​ទៅ​រស់​នៅ​ប្រទេស​ថៃ ហើយ​ពួក​គេ​ត្រូវ​អាជ្ញាធរ​ថៃ និង​កម្ពុជា ចាប់​ខ្លួន​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។

បន្ទាប់​ពី​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ និង​ទើប​បិទ​បញ្ចប់​នៅ​ម៉ោង​ជាង ៦​ល្ងាច​នេះ តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​អំពី​រឿង​ក្តី​នេះ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤ ខាង​មុខ។

No comments:

Post a Comment

yes