ថ្ងៃ៣០ មីនា ១៩៩៧ ថ្ងៃទី៣០ មីនា ២០១៤
គឺជាឆ្នាំទី១៧ នៃសោកនាដកម្ម ដោយការគប់គ្រាប់ បែកដៃចំនួន៣គ្រាប់មកលើហ្វូងបាតុករ
ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី ដើម្បីទាមទារ ឲ្យតុលាមានយុត្តិធម៌ ។
កាលនោះ នៅបន្ទាប់ពីការថ្លែងសន្ទរកថា
និងការលើកឡើងរបស់ពលរដ្ឋរងគ្រោះដោយសារប្រព័ន្ធតុលា មិនទាន់ទាំងបានបញ្ចប់ផង
គ្រាប់បែបចំនួន៣គ្រាន់បានផ្ទុះឡើងព្រមៗគ្នា កណ្តាលហ្វូងបាតុករ ដែលបណ្តាលឲ្យវីរបាតុចំនួន១៦នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង
និងចំនួនជាង១០០នាក់ទៀតរងរបួសធ្ងន់ ហើយនិងស្រាល ដែលមានបាតុករខ្លះធ្លាក់ខ្លួនពិការរហូតមកទល់និងពេលបច្ចុប្បន្ននេះ
។
អស់រយៈពេល១៧ឆ្នាំហើយ រដ្ឋាភិបាលរបស់លោក
ហ៊ុន សែន នៅមិនទាន់វែកមុខឃាតករដៃ ឆៅ ដែលបានគប់គ្រាប់បែកមកលើហ្វូងបាតុករដើម្បីផ្តន្ទាទោស
ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះនៅឡើយទេ ។
សូមជំរាបថា ពិធីបង្សុកូល
ឧទ្ធិសកុសល ជូនដល់វិញ្ញាណក្ខន្ធ វីរបាតុករ
ខួបឆ្នាំទី១៧ និងប្រព្រឹត្តិទៅនៅចេតិយមុខវត្តបទុមវត្តី ថ្ងៃទី៣០ មីនា ២០១៤
ចាប់ពីម៉ោង ៧.០០ ព្រឹកតទៅ ដោយមាន
ការរាប់បាត្រព្រះសង្ឃចំនួន៥០អង្គ
។
ជាមួយគ្នានោះផងដែរ នៅបន្ទាប់ពីបញ្ចប់ពិធីបង្សុកូល គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកប្រធាន
សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា និងបន្តធ្វើពិធីសមាជមហាជននៅ
មុខចេតិយ មុខវត្តបទុមវត្តី នោះផ្ទាល់តែម្តង ។
សូមជំរាបថា គណបក្សសង្គ្រោះជាតិ គ្រោងរៀបចំពិធីសមាជមហាជន នៅទីលានប្រជាធិបតេយ្យ
តែត្រូវបានសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃមិនអនុញ្ញាត ។
ហេតុដូច្នេះគណបក្សបាន បង្វែមកធ្វើពិធីនេះនៅមុខចេតិយ មុខវត្តបទុមវត្តី ដែលលិខិតស្នើសុំគណបក្សបានដាក់ជូនសាលារាជធានី
នៅព្រឹកថ្ងៃទី២៩ មីនា រួចរាល់ហើយដែរ តែមិនត្រូវបានប្រធានរដ្ឋបាលស៊ីញ៉េទទួលឡើយ គ្រាន់តែទទួលទុកតែប៉ុណ្ណោះ
ដោយលើកហេតុផលថា ជាថ្ងៃសៅរ៍ ។
គួរជំរាបជូនថា សមាជមហាជន របស់គណបក្សសង្គ្រោះជាតិ ប្រារព្វធ្វើនៅមុខចេតិយ មុខវត្តបទុមវត្តី ថ្ងៃទី៣០ មីនា បន្ទាប់ពីពិធីបង្សុកូលជូនវិញ្ញាណក្ខណ្ឌវីរបាតុករបញ្ចប់
គឺក្នុងគោលបំ ណង ដើម្បី បូកសរុបលទ្ធផល
នៃការអនុវត្តសេចក្តីសម្រេចសមាជលើកដំបូងរបស់គណបក្ស កាលពីថ្ងៃទី០៦ តុលា ២០១៣ កន្លងមក
និងការបញ្ជាក់ពីគោលជំហរគណបក្ស និងលទ្ធផលនៃ កិច្ចចរចាររវាងគណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជន ព្រមទាំងសុំមតិយោបល់ពីប្រជា ពលរដ្ឋ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ
នឹងអនុវត្តការងារបន្តទៀត ៕

No comments:
Post a Comment
yes