សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 29, 2014

សមរង្ស៊ី​៖អាជ្ញាធរ​បារាំងចាត់​ចៅក្រម​ថ្មីពន្លឿន​ការស៊ើបអង្កេត​ទៅ​លើកា​រគប់​គ្រាប់បែក​នៅ​ភ្នំពេញ ឆ្នាំ​១៩៩៧​


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើកឡើងថា អាជ្ញាធរ​បារាំង បាន​ចាត់តាំង​ចៅក្រម​ថ្មី​មួយរូប ដើម្បី​ពិនិត្យ និង​ពន្លឿន​ការស៊ើបអង្កេត​ទៅលើ​ព្រឹត្តិការណ៍គប់​គ្រាប់បែក​នៅ​រាជធានី​ ភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៧ ដែល​បណ្តាល​ឲ្យ​​មនុស្ស​​១៦​នាក់ ស្លាប់​។​

​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុកខ្លួន​នៅ​ថ្ងៃសៅរ៍​នេះថា អាជ្ញាធរ​បារាំង ទើបតែ​បាន​ចាត់​ចៅក្រម​ថ្មី​ម្នាក់​ប្រចាំ​តុលាការ​ទីក្រុង​ប៉ារីស ដើម្បី​ពន្លឿន​ការស៊ើបអង្កេត​ទៅ​លើកា​រគ​ប់​គ្រាប់បែក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ ៣០ មីនា ១៩៩៧​។ លោក​បន្តថា​«​នេះ​ជា​កាតព្វកិច្ច​នៃ​ អាជ្ញាធរ​បារាំង ពីព្រោះ​មាន​ជនរងគ្រោះ ឬ​ជន​ដែល​គេ​ប៉ុនប៉ង​សម្លាប់ មួយចំនួន​នៅ​ពេល​នោះ ក៏​មាន​សញ្ជាតិ​បារាំង ទន្ទឹម​នឹង​សញ្ជាតិ​ខ្មែរ​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​សាលា​រា​ជរា​ធានី​ភ្នំពេញ ធ្វើ​ពិធី​បង្សុកូលឧ​ទិ្ទស​កុសល​ខួប​លើក​ទី​១៧ ថ្ងៃទី​៣០​ខែ​មីនា ជូន​ដល់​វិញ្ញាណក្ខន្ធ​បាតុករ ដែល​បាន​ស្លាប់​ដោយសារ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​។​ ពិធី​នេះ នឹង​ចាប់​ពី​ម៉ោង​៧​ព្រឹក​ទៅ ដោយ​មានកា​រៀបចំ​រាប់​បាត​ប្រគេន​ព្រះសង្ឃ​ចំនួន​៥០​អង្គ នឹង​មាន​អ្នកចូលរួម​ប្រមាណ ៧០០​នាក់ ក្រោម​អធិបតីភាព​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី និង​លោក កឹម សុខា​។​


​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក ៤​គ្រាប់ កាលពី​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​១៩៩៧ លើ​ហ្វូង​បាតុកម្ម​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី នៅ​មុខ​រដ្ឋសភា​បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១៦​នាក់ និង​ជាង​១៥០​នាក់​ផ្សេង​ទៀត​រងរបួស​។ ប៉ុន្មាន​ខែ​ក្រោយ​មក ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​របស់​សហរដ្ឋ​អាមេរិក FBI បាន​បើក​ការស៊ើបអង្កេត​ភ្លាមៗ​។​

ការស៊ើបអង្កេត​របស់ FBI កាលនោះ បាន​បិទ​បញ្ចប់ នៅ​ឆ្នាំ​១៩៩៩ ដោយ​មិន​ទទួលបាន​លទ្ធផល​ឈាន​ដល់​ការចាប់ខ្លួន​ជន​បោក​គ្រាប់បែក​ទេ​។ ភ្នាក់ងារ​ស៊ើបអង្កេត FBI បានប្រកាសថា ខ្លួន​បាន​បង្ខំចិត្ត​ចាកចេញ​ពី​កម្ពុជា ដោយសារតែ​គ្មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​កម្ពុជា​។ ក៏ប៉ុន្តែ អាជ្ញាធរ​កម្ពុជា បាន​ច្រានចោល​រាល់​ការលើកឡើង​ខាងលើនេះ​៕

No comments:

Post a Comment

yes