អ្នកស្រី ទេព វន្នី ផ្តល់បទសម្ភាសន៍ដល់អ្នកព័ត៌មាន VOD
(រូបថត តាំង វីដា)
សហគមន៍ស្ត្រីមានជម្លោះដីធ្លីនៅតំបន់បឹងកក់ នឹងដឹកនាំសហគមន៍ផ្សេងទៀត ធ្វើពិធីបួងសួង និងដាក់បណ្តាសា ទៅលើមន្ត្រី ដែលក្បត់នឹងឧត្តមគតិរបស់ខ្លួន នៅមុខតុលាការកំពូល ដើម្បីឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង២១នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
សកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ប្រាប់ VOD នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែមីនានេះថា នៅព្រឹកថ្ងៃចន្ទស្អែកនេះ ក្រុមអ្នកស្រីនឹងធ្វើពិធីហែក្បួនទៅកាន់តុលាការកំពូល ដែលមានអ្នកសម្តែងតួធ្វើជាលោកតាដំបងដែក ដើម្បីដាក់ទណ្ឌកម្មទៅលើមន្ត្រីមួយចំនួន ដែលពុករលួយកាត់ក្តីដោយលំអៀង និងអយុត្តិធម៌ នាពេលកន្លងទៅនេះ។ អ្នកស្រីបន្តថា ក្រៅពីការដាក់បណ្តាសារ ពួកគេ នឹងធ្វើពិធីជួនពរ ទៅដល់មន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីតុលាការណា ដែលបានធ្វើការបំរើជាតិដោយឆន្ទៈពិតស្មោះត្រង់ និងកាត់ក្តី ដោយភាពសុក្រឹត យុត្តិធម៌ផងដែរ។
អ្នកស្រីទេព វន្នី ឲ្យដឹងថា ក្រៅពីសហគមន៍បឹងកក់ នៅព្រឹកស្អែកនេះ មានក្រុមព្រះសង្ឃឯករាជ្យ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកបុរីកីឡា ថ្មគោល និងសហជីពផ្សេងៗទៀតជាដើម៕
No comments:
Post a Comment
yes