សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 3, 2014

វិភាគ៖តើ​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​វៀតណាម​ឬ​?​


ភ្លាមៗ​ក្រោយ​ការស្លាប់​បុរស​ជនជាតិ​វៀតណាម កើត​នៅ​ស្រុក​ខ្មែរ ក្នុង​អំពើ​ហិង្សា​មួយ បណ្ដា​លពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ភាព​អុង​អាត់​អាងយ៉ាង​របស់ខ្លួន (​ប្រភព​ពី​ភ្នំពេញ​ប៉ុស្តិ៍​៖ លោក ហ៊ួត វណ្ណា មេ​ប៉ុស្តិ៍​រង សង្កាត់ ចាក់អង្រែលើ បាន​ថ្លែងថា ជម្លោះ​បាន​ផ្ទុះ​ឡើង​ពេល​លោក វ៉ា​ញ ជី​ញ ចត​ម៉ូតូ​ហាក់ដូចជា​ដើម្បី​រាំងស្ទះ​ចរាចរណ៍​)​ រដ្ឋាភិបាល​វៀតណាម​ក្រុង​ហាណូយ ចេញ​សេចក្ដីថ្លែងការណ៍​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​យុត្តិធម៌ និង​ការពារ​ជនជាតិ​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា​។​
​កាសែត​ញិន​ហ្សិន​វៀតណាម បាន​ស្រង់​សេចក្ដីថ្លែងការណ៍រ​បស់​ក្រសួងការបរទេស​ខ្លួន​ថា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆាប់​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជនជាតិ​វៀតណាម ដែល​រស់​នៅ​កម្ពុជា​។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ការស្លាប់​បុរស​រូប​នេះ ក៏​ជា​ការរើសអើង​ពូជសាសន៍​មួយ​ដែរ​។​
​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​អះអាងថា ជនជាតិ​វៀតណាម​នៅ​ស្រុក​ខ្មែរ​មាន​ប្រហែល ១០ ម៉ឺន​នាក់ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​មួយ​ឲ្យដឹងថា មាន​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ប្រហែល ១​លាន ២​សែន​នាក់ ចំណែក​អ្នក​នយោបាយ​បក្សប្រឆាំង​ថា មាន​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​យ៉ាង​តិច​ជាង​២​លាន​នាក់ ហើយ​មាន​សមាគម​តំណាង​ពួកគេ​នៅ​ទូទាំង​រាជធានី​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គេ​ព្រួយបារម្ភ​ថា សមាគម​ទាំងនោះ​ជា​រដ្ឋាភិបាល​ស្រមោល​របស់​ក្រុង​ហាណូយ ក្នុង​ការគ្រប់គ្រង​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា​។​

តាម​ទម្លាប់​ឲ្យតែ​មាន​គណៈប្រតិភូ​វៀតណាម​មក​កាន់​កម្ពុជា​ម្ដងៗ បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​តែងតែ​បាន​ចុះផ្សាយ​ថា មេដឹកនាំ​ទាំងនោះ​តែងតែ​ក្រើនរំឭក​នៅ​ចំពោះមុខ​មេដឹកនាំ​កម្ពុជា មាន​លោក​ហេង សំរិន និង​លោក​ហ៊ុន សែន​ជា​ដើម ឲ្យជួយ​ការពារ​សន្តិសុខ សុវត្ថិភាព និង​មុខ​ជំនួញ​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​។​
​តាម​ការស្រាវជ្រាវ មាន​ឯកសារ​មួយ របស់​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចុះ​លេខ ០៥ សរ​ណន (​សារាចរណ៍​ណែនាំ​) ភ្នំពេញ​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ជា​សារាច​រណ៍​ណែនាំ​ស្ដីពី​ការអនុវត្ត​គោលនយោបាយ​ចំពោះ​អាណិកជន​វៀតណាម នៅ​កម្ពុជា​។​
​នៅក្នុង​សារាច​រណ៍​ចំនួន​៤​ទំព័រ ចុះហត្ថលេខា​ដោយ​លោក​ហ៊ុន សែន ដែល​កាលនោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ថ្នាក់​មូលដ្ឋាន​ជួយ​ឧបត្ថម្ភ​ដល់​ជនជាតិ​វៀតណាម ឲ្យមាន​ជីវភាព​ល្អ​ប្រសើរ មាន​ទីលំនៅ​សមរម្យ ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកនេសាទ​វៀតណាម ត្រូវ​រៀបចំ​ចុះ​លេខ​តាម​ទូក​របស់​គេ ត្រូវ​ផ្ដល់​លិខិត​សម្គាល់​ខ្លួន និង​ប័ណ្ណគ្រួសារ រួម​ទាំង​ការជួយ​ចាត់តាំង​បង្រៀន​ភាសា​វៀតណាម​ផងដែរ​។​
​តាំងពី​ថ្ងៃ​ចេញ​សារាចរណ៍​ណែនាំ​នោះ មកដល់ពេលនេះ​មាន​រយៈពេល​២៨​ឆ្នាំ​ហើយ ការដឹកនាំ​នៅ​កម្ពុជា​ក៏​ផ្លាស់ប្ដូរ​អស់ពីរ​របប​មក​ដែរ គឺ​ពី​សាធារណរដ្ឋ​ប្រជា​មា​និត្យ​កម្ពុជា ទៅជា​រដ្ឋ​កម្ពុជា ហើយ​ក្រោយមក​ទៅជា ព្រះរាជាណាចក្រ​កម្ពុជា រហូត​ដល់​សព្វថ្ងៃ​។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​បុគ្គ​ល​តែ​ម្នាក់​ក្នុង​រយៈពេល​៣០​ឆ្នាំនេះ ការឧបត្ថម្ភ​គាំទ្រ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ​ហាក់​គ្មាន​អ្វី​ប្រែប្រួល ជា​ហេតុ​ធ្វើឲ្យ​ពួក​អាណិកជន​ខុស​ច្បាប់​ទាំង​នោះ អុង​អាត់​អាង​យ៉ាង​ខ្លាំង​ឡើងៗ បង្កហេតុ​រហូត​នាំឲ្យ​មាន​អំពើ​ហិង្សា​នោះ​ឡើង​។​
​ឧត្តមប្រឹក្សា​ព្រះមហាក្សត្រ លោក​ស៊ឺន ស៊ូ​ប៊ែរ យល់ថា សេចក្ដីថ្លែងការណ៍​របស់​ក្រុង​ហាណូយ បញ្ជាក់​ពី​ទំនាក់ទំនង​មិន​ស្មើភាព​រវាង​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា​។​
“​រំលោភ​សិទ្ធិ​របស់​រដ្ឋាភិបាលខ្មែរ រួច​លោក​រដ្ឋាភិបាល​ខ្មែរ​គួរ​ណាស់​លើក​បញ្ហា ដែល​គេ​ធ្វើបាប​ខ្មែរក្រោម «ស្អីៗ​អស់​ហ្នឹង ហើយ​ជាពិសេស​ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់ ដែល​អង្កាល់​ខ្ញុំ​សុំច្បាប់​គ្រប់គ្រាន់​តាម​ច្បាប់ទម្លាប់​ហើយ សុំ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម គេ​អត់ឲ្យ​ចូល​ហ្នឹង​ទៀត​ហ្ន៎​»។

​លោក​ស៊ឺន ស៊ូ​ប៊ែរ បន្ថែមថា ការ​វាយ​គ្នា​រហូតដល់​ស្លាប់ កើតមាន​ជា​ទូទៅ​ក្នុង​សង្គម​ខ្មែរ មិន​ថា​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ចោរលួច ចោ​ប្លន់​នោះ​ទេ​។ ដូច្នោះ​រឿង​នោះ​វា​មិន​ទាក់ទង​នឹង​ការរើសអើង​ជាតិ​សាសន៍​នោះឡើយ​។​
​អ្នកវិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់ថា សេចក្ដីថ្លែងការណ៍​របស់​ក្រុង​ហាណូយ មិន​បញ្ជាក់​ពី​ភាពជា​ម្ចាស់​អាណានិគម​មកលើ​កម្ពុជា​ទេ ប៉ុន្តែ​វា​បញ្ជាក់​ពី​ភាពរឹងមាំ​របស់​រដ្ឋាភិបាល​វៀតណាម ដែល​យកចិត្តទុកដាក់​ចំពោះ​ជនជាតិ​របស់គេ​។ លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា គួរតែ​រៀន​ធ្វើ​តាម​រដ្ឋាភិបាល​វៀតណាម មិន​ត្រូវ​ព្រងើយកន្ដើយ​ចំពោះ​ការស្លាប់​របស់​ជនជាតិ​ខ្មែរ​មិន​ថា​នៅក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​ឡើយ​ «រៀនសូត្រ​តាម​គេ​វិញ កុំឲ្យ​ប្រជាជន​ខ្មែរ​យើង​ងាប់​ហើយ យើង​អត់​មាន​អ្នកណា​ទទួលខុសត្រូវ ហើយ​ឧទាហរណ៍​ខ្មែរ​កម្ពុជា​ក្រោម​អី​ហ្នឹង គាត់​ជា​ខ្មែរ​ដែរ ប៉ុន្តែ​ស្លាប់​ដោយ​ឥត​មាន​អ្នកណា​ទទួលខុសត្រូវ​។ អ៊‍ីចឹង​ឃើញ​រដ្ឋាភិបាល​គេ គេ​ឲ្យ​យើង​រក​អ្នកទទួលខុសត្រូវ ឲ្យ​យើង​ទទួលខុសត្រូវ​។ ចុះ​យើង​គ្រាន់តែ​ហែ​ព្រះ​ត្រៃបិតក ដែល​ជា​ព្រះពុទ្ធសាសនា គេ​មិន​ទាំង​ឲ្យ​ហែចូល​ផង​។ យើង​យក​ញត្តិ​ទៅឲ្យ​ស្ថានទូត គេ​មិន​ចេញ​ផង​។ អា​ហ្នឹងហើយ យើង​អត់​មាន​ជាតិនិយម យើង​អត់​មាន​ស្អប់​រើសអើង​ទេ គឺ​តួនាទី​ភារកិច្ច​របស់​ជាតិ​សាសន៍​មួយ»។
​លោក​បណ្ឌិត​សុខ ទូច ក៏​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​មិន​ស្មើភាព​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​
​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច លោក​ហង្ស ពុទ្ធា យល់ថា រដ្ឋាភិបាល​វៀតណាម​អាច​ធ្វើ​សេចក្ដីថ្លែងការណ៍​ស្នើ​ឲ្យ​កម្ពុជា​រក​យុត្តិធម៌​បាន ក្នុងន័យ​ការគោរព​សិទ្ធិមនុស្ស ដូច​ករណី​សម្លាប់​បាតុករ​ជាដើម ប៉ុន្តែ​មិនមែន​បង្ខំ​ឲ្យ​រក​យុត្តិធម៌​ឲ្យតែ​ជនជាតិ​វៀតណាម​ម្នាក់ តែ​ជនជាតិខ្មែរ​ស្លាប់​មិន​រក​យុត្តិធម៌​ឲ្យ​នោះទេ​។ លោក​បន្ថែមថា បើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​តាម​សេចក្ដីថ្លែងការណ៍​នោះ​មែន វា​ធ្វើឲ្យ​ខូច​កិត្តិយស​ប្រទេស​ផង និង​បញ្ជាក់​ថា ខ្មែរ​បាត់បង់​អធិបតេយ្យ​ភាព​ផងដែរ «រឿង​នេះ​ជា​រឿង​តុលាការ​កម្ពុជា​សុទ្ធសាធ ដែល​វៀតណាម​អាច​មាន​សិទ្ធិ​ស្នើ ក៏ប៉ុន្តែ​មិន​មែន​មាន​សិទ្ធិ​ក្នុង​ការបង្ខំ​ឲ្យគេ​ធ្វើ​អ្វី​ទៅ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ទេ ព្រោះថា​នេះ​ជា​រឿង​អធិបតេយ្យភាព​នៅក្នុង​ប្រទេស​របស់ខ្លួន ហើយ​មួយទៀត​គឺថា ប្រទេស​កម្ពុជា​ហ្នឹង រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ហ៊ាន​ធ្វើ​ការឆ្លើយតប អំពី​ការរក្សា​នូវ​អធិបតេយ្យភាព​របស់​ខ្លួន បង្ហាញ​អំពី​អំណាច​របស់​ខ្លួន​ដែរ»​។
​លោក​ហង្ស ពុទ្ធា​បន្ថែមថា បើសិនជា​យើង​រក​យុត្តិធម៌​ឲ្យ​ជនជាតិ​វៀតណាម​កាត់​ខ្មែរ​ម្នាក់ កើត​នៅ​ស្រុក​ខ្មែរ បាន​លឿន​ជាង​រក​យុត្តិធម៌​ឲ្យ​ជនជាតិខ្មែរ នោះ​វា​បញ្ជាក់​ពី​ការរើសអើង​ជាតិ​សាសន៍​លើ​ជាតិ​សាសន៍​ខ្លួនឯង​ហើយ​។​
ទោះបីជា​ទាំង​សង្គម​ស៊ីវិល ទាំង​អ្នកវិទ្យាសាស្ត្រ​នយោបាយ​មិន​បាន​បញ្ជាក់ថា សេចក្ដីថ្លែងការណ៍​នោះ​មាន​លក្ខណៈ​ដូច​ការ​បង្គាប់​បញ្ជា​ពី​ម្ចាស់​អាណានិគម ទៅ​ដែនដី​អាណានិគម​របស់​ខ្លួន​ក៏ដោយ ក៏​លោក​យល់​ស្រប​នឹង​គ្នា​ថា វា​បញ្ជាក់​ពី​ទំនាក់ទំនង​មិន​ស្មើភាព​រវាង​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​ក្រុង​ភ្នំពេញ៕​

No comments:

Post a Comment

yes