សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 3, 2014

សហគមន៍​បឹងកក់បើក​យុទ្ធនាការ​បួងសួង​ដាក់​បណ្តាសារ​មន្ត្រី​ពុករលួយ​​

អ្នកមានជម្លោះដីធ្លី នៅតំបន់បឹងកក ធ្វើពិធីដាក់បណ្តាសារមន្ត្រីពុករលួយ 
(រូបថត៖ ញឹម​​ សុខន)

ប្រជា​សហគមន៍​ស្ត្រី​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បើក​យុទ្ធនាការ​ធ្វើ​ពិធី​បួងសួង និង​ដាក់​បណ្តាសា​ទៅលើ​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ឲ្យមាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​។​
​គម្រោង​របស់​ប្រជា​សហគមន៍ គឺ​ធ្វើឡើង​នៅ​ខាង​មុខ​តុលាការ​កំពូល តែ​ត្រូវ​ផ្លាស់ប្តូរ​ការជួបជុំ​នៅ​ខាង​មុខ​វត្ត​ឧណ្ណាឡោម​វិញ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច ត្រូវបាន​ដាក់ពង្រាយ​នៅ​ទីនោះ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចូលរួម​ជា​អធិ​បតី​ភាព​ក្នុង​ទិវា​វប្បធម៌​ជាតិ នៅ​សាលចតុមុខ​។​
​ប្រជា​សហគមន៍​បឹងកក់ កញ្ញា សុង ស្រី​លាភ មានប្រសាសន៍ថា នៅ​ខាង​មុខ​តុលាការ​កំពូល ត្រូវបាន​ដាក់​កម្លាំង​សមត្ថកិច្ច ដែល​ពួកគាត់​មិន​អាច​ចូល​ទៅ​ធ្វើ​ពិធី​បាន តែ​ពួកគាត់​នៅតែ​ជួបជុំគ្នា​នៅ​មុខ​វត្ត​ឧណ្ណាឡោម​វិញ​។​
​កាលពី​ថ្ងៃអាទិត្យ សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​អ្នកស្រី ទេព វ​ន្នី ប្រាប់​VOD​ថា ក្រុម​អ្នកស្រី​នឹង​ធ្វើ​ពិធី​ហែ​ក្បួន​ទៅកាន់​តុលាការ​កំពូល ដែល​មាន​អ្នក​សម្តែង​តួ​ធ្វើជា​លោកតា​ដំបង​ដែក ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​មួយចំនួន ដែល​ពុករលួយ​កាត់ក្តី​ដោយ​លម្អៀង និង​អយុត្តិធម៌ នា​ពេលកន្លងមក​។
អ្នកស្រី​បន្ត​ថា ក្រៅ​ពី​ការដាក់​បណ្តាសា ពួកគេ នឹង​ធ្វើ​ពិធី​ជូនពរ ទៅដល់​មន្ត្រី​រាជរដ្ឋាភិបាល ក៏​ដូច​ជា​មន្ត្រី​តុលាកា​រណា ដែល​បាន​ធ្វើការ​បម្រើ​ជាតិ​ដោយ​ឆន្ទៈ​ពិត​ស្មោះត្រង់ និង​កាត់ក្តី ដោយ​ភាព​សុក្រឹត យុត្តិធម៌​ផង​ដែរ​។​
​អ្នកស្រី​ទេព វ​ន្នី ឲ្យដឹងថា ក្រៅ​ពី​សហគមន៍​បឹងកក់ មាន​ក្រុម​ព្រះសង្ឃ​ឯករាជ្យ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នក​បុរី​កីឡា ថ្មគោល និង​សហជីព​ផ្សេងៗ​ទៀត​ជា​ដើម​៕

No comments:

Post a Comment

yes