សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 26, 2014

​អ្នក​មាន​ដីធ្លី​៖សមត្ថកិច្ច​គ្មាន​ឆ​ន្ទៈតាម​ចាប់​ខ្មាន់កាំភ្លើង​ដែលតាម​បាញ់​សកម្មជ​ន​​

សកម្មជនដីធ្លី និយាយតាមប្រព័ន្ធឧគ្ឃោសនាសព្ទ ទាមទារឲ្យមត្ថកិច្ចស្វែងរក 
និងចាប់ខ្មាន់កាំភ្លើង មកផ្តន្ទាទោស (រូបថត៖ ញឹម សុខន)

​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជា​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រតិកម្ម​ទៅនឹង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ថា គ្មាន​ឆ​ន្ទៈក្នុង​ការ​តាម​ចាប់ខ្លួន​ជន​ដៃដល់ ដែល​តាម​បាញ់​ពួក​គេ​ កាលពី​សប្តាហ៍​មុន​ មក​ផ្តន្ទាទោស។​

​ប្រតិកម្ម​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​តំបន់​បឹងកក់ បុរី​កីឡា សហគមន៍​ថ្មគោល បាន​ធ្វើឡើង ដោយ​ពួកគេ​ប្រមូលផ្តុំ​គ្នា ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង មុខ​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ពន្លឿ​ន​បើ​កការស៊ើបអង្កេត​រក​ការពិត។​


​អ្នកស្រី បូ​វ សាភា តំណាង​អ្នក​ភូមិ​បឹងកក់ ប្រាប់​ VOD​ ថា មន្ត្រី​រដ្ឋាភិបាល​ច្រើន​រូប ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ជា​បន្តបន្ទាប់​ថា ករណី​ជន​មិន​ស្គាល់​មុខ​បើក​ការបាញ់ប្រហារ​នោះ​ថា ជា​រឿង​ដែល​អ្នក​ភូមិបំ​លែង​ទៅ​ជា​រឿង​នយោបាយ​ ដើម្បី​ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល «​ចុះ​ថ្ងៃ​និង​គេ​បាញ់​កញ្ចក់​ ឡាន ចុះ​បើ​ថ្ងៃ​ណា​មួយ​គេ​បាញ់​ពួក​ខ្ញុំ​ទៅ គាត់​មិន​អ្នកការពារ​ឃាតករ​ពេញទំហឹង​ហើយ ឥត​សម័ត្ថភាព​ដោះស្រាយ​យើង​នៅ​ឲ្យ​ស្ងៀម​ទៅ យើង​ពួន​នៅ​និង​ផ្ទះ​ទៅ យើង​កុំ​និយាយ​ផ្តេសផ្តាស​»​

​ស្ត្រី​រូប​នោះ​អះអាង​ទៀតថា មន្ត្រី​រដ្ឋាភិបាល​ដែល​មិន​ទទួលស្គាល់​ការពិត​នោះ ​មាន មន្ត្រី​ប៉ូស្តិ៍​សង្កាត់​ស្រះចក និង​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន ​ជា​ដើម។​
​អ្នកស្រី​ យ៉ោម​ បុប្ផា ជា​សកម្មជន​ដីធ្លី នៅ​តំបន់​បឹងកក់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ដោយសារ​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញចេញ ឲ្យដឹង​ដែរថា ការសន្និដ្ឋាន​ខុសពី​ការ​ពិត​បែប​នេះ ហាក់​បង្ហាញថា ព្រឹត្តិការណ៍​ដេញ​បាញ់​សកម្មជន​ដីធ្លី​នៅ​ពេល​នោះ ទំនង​ជា​ការរៀបចំ​ទុក​ « ​អាជ្ញាធរ​សន្និដ្ឋាន​ផ្តេសផ្តាស​អញ្ចិង​បានន័យថា អាជ្ញាធរ​កំពុងតែ​ឃុបខិត​ជាមួយ​និង​ជនល្មើ​សហើយ​បង្ករ​ឲ្យមាន​អាណាធិតេយ្យ​ ការ​បាញ់បោះ​និង​ដោយ​សេរី​»

VOD​ មិនអាច​សុំ​ប្រតិកម្ម​តបពី​លោក ជួន ណារិន ជុំវិញ​ការចោទប្រកាន់​នេះ​បាន​ទេ ដោយ​លោក​អះអាង​ថា​កំពុង​ជាប់រវល់។
នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់ថា ការទាមទារ រក​យុត្តិធម៌ របស់​សកម្មជន​ដីធ្លី ក៏ដូចជា​សកម្មជន​សិទ្ធិមនុស្ស ទំនង​ជា​ការលំបាក​បើ​អាជ្ញាធរ​គ្មាន​ជំហរ​ឯករាជ្យ​នោះ «​មន្ត្រី​ សមត្ថកិច្ច​ដែល​មាន​ការ​លំអៀង ដោយសារ​ពួក​គាត់​ស្ថិតនៅ​ឆាកនយោបាយ​របស់​គណ​បក្ស​កាន់​អំនាច អញ្ចិង​ហើយ​គាត់​មិន​បាន​ផ្តល់​សេវាកម្ម ជូន​ប្រជាពលរដ្ឋ​ទូទៅ​ទេ គឺ​គាត់​ផ្តល់​សេវាកម្ម​ការពារ​តែ ផលប្រយោជន៏ គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះឯង​»​។​
កាលពី​ម៉ោង ៨​យប់ ថ្ងៃទី​២២ ខែ​មីនា សកម្មជន​ដីធ្លី​ប្រមាណ​ជា​៥០​នាក់​បាន​ជិះរថ​យន្ត​ក្រុង មកពី​ខេត្ត​សៀម​រាប ក្រោយពី​ពួកគេ​ទៅ​ចូលរួម​ប្រា​រព្ធ​ពិធី​រម្លឹកខួប​៥​ឆ្នាំ​ នៃ​ការបណ្តេញ អ្នកភូមិ​ជីក្រែង​។​
ក្នុង​ពាក្យបណ្តឹង​អ្នកភូមិ​សរសេរថា មក​ដល់​មន្ទីរពេទ្យ​មួយ​ជិត​ស្ពាន​ជ្រោយចង្វា រាជធានី​ភ្នំពេញ ពួកគេ​ត្រូវបាន​ខ្មាន់កាំភ្លើង ដក​កាំភ្លើងខ្លី​បាញ់​ត្រូវ​កញ្ចក់​រថយន្ត​ខាង​មុខ​ឈាង​ខាងស្តាំ​មួយ​គ្រាប់ រួច​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​រក​យុត្តិធម៌ ដោយ​ទាមទារ​ឲ្យ​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​។​
​កន្លង​ទៅ ​សកម្មជន​ការពារ​សិទ្ធិ​កម្មករ អង្គការ​ការពារ​បរិដ្ឋាន និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​ទៀត ​ត្រូវ​គេ​បាញ់សម្លាប់ ក្រៅច្បាប់ ដូច​ករណី​បាញ់សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាញ់សម្លាប់​លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ជាដើម ដែល​រហូត​មកដល់ពេលនេះ ក្រុមគ្រួសារ​ជនរងគ្រោះ អះអាងថា ពួកគេ​មិន​ទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ​ទេ៕

No comments:

Post a Comment

yes