សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 23, 2014

អាដហុក​៖​លោកវ​ន់ពៅគ្មាន​ទោស​បើ​តុលាការ​មិន​រង​សម្ពាធ​អ្នកនយោបាយ​​

លោក វន់ ពៅ (ដៃកាន់មីក្រូហ្វូន) ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក
រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​​ ក្នុងយុទ្ធនាការការពារសិទ្ធិមនុស្សកន្លងមក

 មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​សមាគម​អាដហុក អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ នឹង​មាន​សេរីភាព​វិញ នា​ដើម​សប្តាហ៍​ក្រោយនេះ បើ​ដំណើរការ​ក្តី​មិន​រង​សម្ពាធ​អ្នកនយោបាយ។​
​លោក វ​ន់ ពៅ ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។​
មន្ត្រី​ស៊ើបអង្កេត​នៅ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត  អះអាងថា បើ​ពិនិត្យលើ​បទ​ចោទ លោក វ​ន់ ពៅ ជា​បទមជ្ឈិម ដែល​ជនជាប់ចោទ អាច​សុំ​នៅ​ក្រៅ​ឃុំ​បាន​។ លោក​ថា បើ​តាម​ការអង្កេត លោក វ​ន់ ពៅ មិនបាន​ធ្វើ​អ្វី​ខុស ដូច​ការចោទប្រកាន់។​

លោក ចាន់ សុ​វ៉េ​ត យល់ថា បើ​នីតិវិធី​របស់​តុលាការ លើ​ដំណើរការ​ក្តី​នេះ ធ្វើឡើង​ដោយ​ឯករាជ្យ មិន​យក​រឿង​ន​យោ​បាយមក​ឡូកឡំ នោះ​លោក វ​ន់ ពៅ ពិតជា​គ្មាន​កំហុស ហើយ​ត្រូវបាន​គេដោះលែង។​
ការអះអាង របស់លោក ចាន់ សុ​វ៉េ​ត ធ្វើឡើង​ក្នុង​កម្មវិធី​សិទ្ធិ​ការងារ​នៅ​វិទ្យុ​សារិកា នា​ថ្ងៃ​ទី​២៣ ​ខែ​មីនា​នេះ​។​
សាលាឧទ្ធរណ៍​គ្រោង​បើ​សវនការ លើ​បណ្តឹងទាស់ សុំ​នៅក្រៅ​ឃុំ របស់​ប្រធាន​សមាគម ប្រជាធិបតេយ្យ​ឯក​រាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ នា​រសៀល​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។​
​មកដល់ពេលនេះ​ លោក​ជាប់ពន្ធ​គារ​ជិត​៣​ខែ​ហើយ ទាំង​មិន​ទាន់​បើក​សវនការ​ជម្រះក្តី​។ ការចាប់ខ្លួន​នេះ បន្ទាប់ពី​លោក​ធ្វើ​សកម្មភាព ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ការពារ សិទ្ធិអ្នក​មាន​មុខរប​រតូចតាច ដូចជា​ប្រឆាំង​ការទារលុយ​លើស​ច្បាប់​កំណត់ លើ​ការ​យក​កម្រៃ​ផ្សេងៗ​របស់​មន្ត្រី​រដ្ឋាភិបាល ចូលរួម​តវ៉ា​រឿង​ជម្លោះ​ដីធ្លី ចូលរួម​ការពារ​ព្រៃឈើ បរិស្ថាន ទាមទារ​ឲ្យ​បញ្ចុះ​តម្លៃ​សាំង​ជាដើម​។​
លោក វ​ន់ ពៅ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​នៅ​មុខ​រោងចក្រ​យ៉ាក់​ជី​ង រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២ ​ខែ​មករា​ ឆ្នាំ​២០១៤ ពេល​លោក​ឃ្លាំ​មើល​កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​
ទាំង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ យល់ថា ការចាប់ខ្លួន​លោក វ​ន់ ពៅ អាច​កើត​ចេញពី​ជម្លោះ​នយោបាយ ហើយ​អំពាវនាវ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ៕

No comments:

Post a Comment

yes