សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 23, 2014

លោកវ​ន់ពៅនឹង​មាន​វត្តមាន​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​ថ្ងៃទី​២៤​ស្អែក​​


​មន្ត្រី​ពន្ធនាគារ​អះអាងថា ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ នឹង​ត្រូវ​បញ្ជូន​មក​ស​វនា​ការ នៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​បំភ្លឺ​លើ​បណ្តឹងទាស់​សុំ​នៅក្រៅ​ឃុំ​។​
​ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម លោក គា សុវណ្ណ ឲ្យ ​VOD​ ដឹងកាលពី​រសៀល​ថ្ងៃ​ទី​២២ ​ខែ​មីនា​ថា លោក​បាន​ទទួល​ដីកា​ពី​តុលាការ​ហើយ ដើម្បី​បញ្ជូន​លោក វ​ន់ ពៅ មក​ភ្នំពេញនា​ថ្ងៃ​ទី​២៤​ ខែ​មីនា​ស្អែក​នេះ ដើម្បី​ចូលរួម​សវនាការ លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​។
​លោក គា សុវណ្ណ បន្តថា មន្ត្រី​ពន្ធនាគារ​កំពុង​រក​មធ្យោបាយ ដើម្បី​បញ្ជូន​លោ វ​ន់ ពៅ​ មក​។ ​ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពេលវេលា​ទេ​។​

មេធាវី​នៅ​សហភាព​ការងារ​កម្ពុជា លោក គឹម សុជាតិ ដែល​ការពារ​ក្តី លោក វ​ន់ ពៅ បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ​ទី​២៣​ ខែ​មីនា​នេះ​ថា កូនក្តី​លោក នឹង​ត្រូវ​បញ្ជូន​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ពេលព្រឹក ដើម្បី​មក​ចូលរួម សវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ម៉ៅ​ង​២​រសៀល​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។​
​លោក វ​ន់ ពៅ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​មុខ​រោងចក្រ​យ៉ាក់​ជី​ង រាជធានីភ្នំពេញ ថ្ងៃទី​២ ​ខែ​មករា ​ឆ្នាំ​២០១៤ នៅ​ពេល​លោក​ឃ្លាំ​មើល​កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ហើយ​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅ​ពន្ធា​គារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ចោទប្រកាន់​ពី​បទ​ប្រ​ហិង្សា​ដោយ​ចេតនា ​និង​ចេតនា​បំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​។​
​ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល ដែល​តាមដាន​ករណីនេះ ហៅ​ការចាប់ខ្លួន លោក វ​ន់ ពៅ ថា​មាន​ចរិត​នយោបាយ ដើម្បី​បំបាក់ស្មារតី​សេរីភាព​បញ្ចេញមតិ នឹង​អំពាវ​ឲ្យ​ដោះលែង ដើម្បី​ធានា​ពី​អព្យាក្រឹតភាព​របស់​តុលាការ​៕

No comments:

Post a Comment

yes