លោក វ៉ន ពៅ ប្រធានសមាគមអ្នកប្រកបរបរក្រៅប្រព័ន្ធ
មេដឹកនាំសហជីពសង្ឃឹមថា លោក វ៉ន ពៅ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំ នៅក្នុងសវនាការលើកទីពីររបស់សាលាឧទ្ធរណ៍ នាថ្ងៃចន្ទ ក្រោយ ដោយសារព្រះរាជអាជ្ញាប្តូរបទចោទពីបទមជ្ឈិមធ្ងន់ធ្ងរ មកជាបទមជ្ឈិមកម្រិតស្រាល។ ការថ្លែងរបស់សហជីពបានធ្វើ ឡើងបន្ទាប់ពីភស្តុតាងដាក់បន្ទុកបន្ថែមទៀតមិនត្រូវបាន រកឃើញ ដោយសមត្ថកិច្ចប៉ូលិស។
មន្ត្រីជាន់ខ្ពស់សហជីពបានថ្លែងថា លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង នឹងត្រូវតុលាការសាលាឧទ្ធរណ៍ដោះលែងឲ្យនៅក្រៅឃុំ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍នេះថា លោក វ៉ន ពៅ ទំនងជាត្រូវដោះលែង នៅថ្ងៃច័ន្ទក្រោយ
យោងទៅលើការវិភាគសំណុំរឿងរបស់មេធាវី ដែលផ្តល់ដោយសហភាពការងារកម្ពុជា។
មេធាវីការពារជនជាប់ឃុំ វ៉ន ពៅ មិនអាចទាក់ទងបាន តែការវិវត្តន៍ថ្មីៗចុងក្រោយរបស់លោក
វ៉ន ពៅ ត្រូវបានបញ្ជាក់ដោយ លោក អាត់ ធន់ ថា ព្រះរាជ្ញអាជ្ញានឹងប្តូរបទចោទ ពីបទចោទពីបង្កអំពើហិង្សានិងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ទៅជាការញុះញង់ឲ្យមាន
ចលាចល ប៉ះពាល់សន្តិសុខសង្គម ដែលនេះគ្រាន់តែជាបទលើ្មសមជ្ឈិមស្រាលប៉ុណ្ណោះហើយបទចោទប្រកាន់ នេះ អាចនឹងជាប់ទោសពី៦ខែដល់២ឆ្នាំ។ ក៏ប៉ុន្តែ អាចស្នើសុំឲ្យនៅក្រៅឃុំ។
មេដឹកនាំសហជីព ដែលធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃនេះ ដើម្បីសួរសុខទុក្ខ លោក វ៉ន ពៅ និងអ្នកជាប់ឃុំ ២០នាក់ផ្សេងទៀត ព្រមទាំងចែកថវិកាមួយចំនួនដល់ពួកគេផងនោះបន្តថា ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ អាចនឹងត្រូវដោះលែង លោក វ៉ន ពៅ ឲ្យនៅក្រៅឃុំ ខណៈតុលាការថ្នាក់កណ្តាលនេះ បើកសវនាការនៅថ្ងៃចន្ទ។ ខណៈពេលនោះដែរ លោក
វ៉ន ពៅ នឹងត្រូវស្នើសុំឲ្យផ្ទេរមកភ្នំពេញ។
សូមបញ្ជាក់ថា ការស្នើសុំឲ្យនៅក្រៅឃុំករណីលោក វ៉ន ពៅ ត្រូវបានសាលាឧទ្ធរណ៍ច្រានចោលម្តងហើយ កាលពីសវនាការលើកទីមួយ ថ្ងៃទី១១មីនាកន្លងទៅនេះ ដោយតុលាការលើកឡើងថា ប៉ូលិសនៅត្រូវការស្វែងរកភស្តុតាងបន្ថែមទៀត។ មន្ត្រីតុលាការសាលាឧទ្ធរណ៍ មិនមានការបំភ្លឺយ៉ាងណានៅឡើយទេ នៅថ្ងៃនេះ។ ក៏ប៉ុន្តែលោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្ស លីកាដូ នៅតែអះអាងថា បើមិនយកនយោបាយមកលាយឡំទេ លោក វ៉ន ពៅ នឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នេះបើយោងតាមបទចោទប្រកាន់៕
No comments:
Post a Comment
yes