សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 23, 2014

អង្គការ​សមាគម​ចំនួន​៥៤​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ករណី​បាត់​ក្មេងប្រុសពេល​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង​​

រូបភាពឯកសារនៃការចាប់ខ្លួនកម្មករ ក្នុងហេតុការប៉ះទង្គិច
នៅផ្លូវវ៉េងស្រេង (រូបថត៖ តាត ឧត្តម)

អង្គការ​សមាគម​ចំនួន​៥៤ សម្តែង​ការព្រួយបារម្ភ​ករណី​បាត់​ក្មេងប្រុស​ម្នាក់ ​ក្នុង​ហេតុការណ៍​បាញ់​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង ​កាលពី​ថ្ងៃ​ទី​៣ ​ខែ​មករា ហើយ​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ករណី​នោះ​ជាបន្ទាន់​។​
​ក្នុង​លិខិត​ចំហរ​រួម​របស់​អង្គការ​សមាគម​ទាំង​៥៤​​ ចេញផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បានឲ្យដឹងថា ក្នុង​ហេតុការណ៍​បាញ់​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង បាត់​ខ្លួន​ក្មេងប្រុស​ម្នាក់​ឈ្មោះ ខឹម សុផាត​ អាយុ​១៦​ឆ្នាំ​។  លិខិត​នោះ​បញ្ជាក់ថា ខឹម សុផាត ត្រូវ​របួស​ចំ​ទ្រូង ហើយ​រហូត​ដល់​ពេល​នេះ នៅ​មិនទាន់​ទទួលបាន​ដំណឹង​នៅឡើយ​។​
​ក្រុម​អង្គការ​សមាគម​ទាំង​៥៤ ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ជាបន្ទាន់​លើ​ករណី​បាត់​ខ្លួន ដោយ​ផ្អែក​លើ​អនុសញ្ញាស្តី​ពី​ការការពា​រជន​គ្រប់​រូប​ពី​ការបាត់ខ្លួ​ន​ដោយ​បង្ខំ (ICCPED) ដែល​កម្ពុជា​ចុះហត្ថលេខា​ទទួល​ស្គាល់​នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា ​ឆ្នាំ​២០១៣​។​
​អង្គការ​សមាគម​​ទាំង​៥៤​នោះ​រួមមាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​លីកាដូ  សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និងមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម​។​

​ក្រោយ​ហេតុការណ៍​បាញ់ប្រហារ​នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នោះ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​ស៊ើបអង្កេត​លើ​ហេតុការណ៍​នោះ តែ​នៅ​មិនទាន់​ទទួលបាន​ណឹដំង​ពី​ការ​បាត់​ខ្លួន​ ខឹម សុខ​ផាត​ នៅឡើយ​ទេ​។​
​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លោក ខេង ទី​តូ​ ធ្លាប់​លើក​ឡើង​ថា រាល់​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច គឺ​ផ្តោត​សំខាន់​តែ​លើ​ការ​ញុះញង់​ឲ្យមាន​ហិង្សា​តែប៉ុណ្ណោះ​។  
​នៅ​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​កម្លាំងប្រដាប់អាវុធ​ បាន​បាញ់​បង្ក្រាប​លើក​ម្មករ​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ដែល​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​ស្លាប់ ២៣​នាក់​ត្រូវ​ចាប់ខ្លួន និងជិត​៤០​នាក់​រងរបួស​៕

No comments:

Post a Comment

yes